​បាន​១​ម៉ឺន​ដុល្លារ​ពី​អ្នក​ជះ​ស្រា​ ទេព បូព្រឹក្ស ​មិន​យក​ខ្លួន​ឯង​ទេ ​គឺ​ជូន​គន្ធបុប្ផា…

196

តារា​ចម្រៀង ទេព បូព្រឹក្ស ​ទទួល​បាន​សំណង​ជំងឺ​ចិត្ត​១​ម៉ឺន​ដុល្លារ ​ពី​បុរស​ដែល​ជះ​ស្រា​បៀរ​ដាក់​នាង អំឡុង​ពេល​ឡើង​ឆាក​ច្រៀង​កាល​ពី​ថ្ងៃ​ទី​២៥​កន្លង​ទៅ។

 

គេ​ចាំ​បាន​ថា ​ទេព បូព្រឹក្ស ​ទា​សំណង់​ដល់​១០​ម៉ឺន​ដុល្លារ​ឯ​ណោះ ​ហើយ​ថែម​ទាំង​ឱ្យ​បុរស​នោះ​សុំទោស​ជា​សាធារណៈ​ថែម​ទៀត​ផង។ យ៉ាងណាមិញ ​ក្រោយ​ពី​ធ្វើ​ការ​សម្រួល​គ្នា​ទៅ​វិញ​ទៅ​មក​ទៅ ​ទើប​សំណង​សល់​ត្រឹម​១​ម៉ឺន​ដុល្លារ ​និង​សុំទោស​ជា​សាធារណៈ​ដើម្បី​បញ្ចប់​រឿង​ទៅ។

 

 

ក្រោយ​ពី​ទទួល​បាន​សំណង​នេះ​ហើយ ទេព បូព្រឹក្ស ​មិន​បាន​យក​លុយ​នេះ​ដើម្បី​ខ្លួន​ឯង​ទេ ពោល​គឺ​នាង​យក​៣​ពាន់​ទៅ​ឱ្យ​គន្ធបុប្ផា ​និង​៧​ពាន់​ទៀត ​ទៅ​ខាង​សមាគម​អ្នក​សិល្បៈ​ខ្មែរ៕