ក្ដៅៗ ​ជន​បង្ក ​និង​ទេព បូព្រឹក្ស ​បាន​ជួប​គ្នា​ហើយ ​ដោយ​អ្នក​បង្ក​នោះ​ថា​ខ្លួន​ស្រវឹង​ទើប​ធ្វើ​អីចឹង

2289

បើ​តាម​ការ​បង្ហោះ​របស់​លោក ហេង ឡុង គឺ​ភាគី​ដែល​បង្ក​ការ​គប់​​ស្រា​បៀ​លើ​ទេព បូព្រឹក្ស​នោះ​ឈ្មោះ ឆេង រស្មី បាន​ចូល​ខ្លួន​មក​ជួប​ផ្ទាល់ ដើម្បី​ដោះស្រាយ​បញ្ហា​ខាង​លើ​នេះ​ហើយ។

 

ទាំង​ជន​បង្ក​និង​ទាំង​ម្ចាស់​ហាង​បាន​ឆ្លើយ​ថា​ខ្លួន​ស្រវឹង ទើប​បណ្ដាល​ឱ្យ​មាន​រឿង​ខាង​លើ​កើត​ឡើង។ ដោយ​ឡែក​សម្រាប់​ខាង ទេព បូព្រឹក្ស ​វិញ​មាន​សំណូម​ពរ​៣​ចំណុច​។ ចំណុច​ទី​១ ​ធ្វើ​សន្និសីទ​កាសែត​សុំ​ទោស​ជា​សាធារណៈ ​ចំណុច​ទី​២ សំណង​រដ្ឋប្បវេណី​ខូចខាត​កិត្តិយស​ចំនួន ​10​ ម៉ឺន​ដុល្លារ ​និង​ចំណុច​ទី​៣ ធ្វើ​កិច្ច​សន្យា​ចំពោះ​មុខ​អាជ្ញាធរ​មិន​គុំគួន​សងសឹក​គ្នា​បញ្ចុះ​ទំនាស់​ដោយ​សន្តិវិធី។

 

ភាគី​ជន​បង្ក បាន​ដកឃ្លា​ដើម្បី​ពិចារណា​ទៅ​លើ​សំណូមពរ​ទាំង​បី​របស់​ជន​រង​គ្រោះ​ហើយ៕