អស់ទាស់! សាមសុង​ ជប់លៀងឡើងផ្អើលក្នុងជំនួបតំណាងចែកចាយសាមសុងទូទាំងស្រុកខ្មែរ

198

កាលពីយប់ថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ២០១៨ ក្រុមហ៊ុន សាមសុង រៀបចំនូវកម្មវិធីជប់លៀងដ៏ពិសេសមួយដែលជាពិធីជួបជុំយ៉ាងអាធិកអធមរវាងគណៈគ្រប់គ្រងរបស់ក្រុមហ៊ុនសាមសុង អាជីវករលក់ដុំ លក់រាយគ្រឿងបរិក្ខារអេឡិចត្រូនិចសាមសុងទូទាំងប្រទេស និងស្ថាប័នអ្នកសារព័ត៌មានជាច្រើនក្រោមបរិយាកាសសប្បាយរីករាយ និងក្តីសោមនស្សស្រស់ស្រាយបំផុតដែលមិនអាចបំភ្លេចបាននៅភោជនីយដ្ឋានទន្លេបាសាក់ ២ ។

នេះគឺជាកម្មវិធិដ៏ពិសេសមួយនៅក្នុងចំណោមកម្មវិធីជាច្រើនរបស់ក្រុមហ៊ុនសាមសុង និងដៃគូចែកចាយរបស់ខ្លួនដែលបង្កើតឡើងក្នុងគោលបំណងសម្រាប់លើកទឹកចិត្ត ក៏ដូចជាការថ្លែងអំណរគុណដល់អាជីវករលក់ដុំ និងរាយទាំងអស់ដែលបានគាំទ្រនិងជឿជាក់លើផលិតផលគ្រឿងបរិក្ខារអេឡិចត្រូនិចសាមសុង ក្នុងរយៈពេលពេញមួយឆ្នាំ ២០១៨ នេះក៏ដូចជាបណ្តាលឆ្នាំកន្លងមកផងដែរ។

នៅក្នុងកម្មវិធីជប់លៀងនេះ ក្រៅពីការទទួលទានម្ហូបអាហារពិសេសៗមានរសជាតិឈ្ងុយឆ្ងាញ់នៅក្នុងភោជនីយដ្ឋានទន្លេបាសាក់ ២ ព្រមជាមួយនឹងកម្មវិធីតន្ត្រីកំដរបរិយាកាសដ៏ស្និទ្ធិស្នាលនេះ គេសង្កេតឃើញថាអាជីវកររបស់ក្រុមហ៊ុនសាមសុង​ និងគណៈគ្រប់គ្រងរបស់ក្រុមហ៊ុនសាមសុងក៏ជជែកកម្សាន្តសប្បាយយ៉ាងរីករាយ និងចូលរួមរាំលេងកម្សាន្តប្រកបដោយមេត្រីភាពយ៉ាងជិតស្និទ្ធិ និងស្រស់ស្រាយជាទីបំផុត។

ក្នុងឱកាសនេះផងដែរ លោក Seungho Choi អគ្គនាយក ក្រុមហ៊ុនថៃសាមសុងអេឡិចត្រូនិចប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ ថ្លែងអំណរគុណដល់ដៃគូពាណិជ្ជកម្មទូទាំងប្រទេសដែលបានខិតខំលក់ផលិតផលគ្រឿងបរិក្ខារអេឡិចត្រូនិចក្រុមហ៊ុនសាមសុង និងគាំទ្រផលិតផលសាមសុងដើម្បីទទួលបានជោគជ័យនឹងឈរលេខរៀងលំដាប់លេខ 1 គ្រប់ផលិត ផលទាំងអស់ របស់សាមសុង។ ពិតមែនតែយើងនៅមានចំណុចជាច្រើនត្រូវពង្រឹងបន្ថែមទៀតជាមួយគ្នា តែភាពជោគជ័យថ្ងៃនេះគឺជាជ័យលាភីរួមរបស់យើង ហើយយើងនឹងដើរលើផ្លូវដ៏ត្រឹមត្រូវនិងមានចីរភាពនេះជាបន្តទៀត ។ ក្រុមហ៊ុនសាមសុង នឹងបន្តក្នុងការនាំយកនូវកម្មវិធីលក់ជាមួយប្រូម៉ូសិនពិសេសៗដើម្បីជាប្រយោជន៍ និងជាកាដូពិសេសសម្រាប់អាជីវករទាំងអស់របស់ក្រុមហ៊ុនសាមសុងក្នុងប្រទេសកម្ពុជា។ ភាពជោគជ័យខ្លាំងរបស់ក្រុមហ៊ុនសាមសុង គឺភាពស្មោះត្រង់ជាមួយនឹងអតិថិជន និងអាជីវករលក់រាយ និងដុំទាំងអស់ក្នុងប្រទេស។

ក្នុងកម្មវិធីជប់លៀងយ៉ាងអាធិកអធមនេះ ក្រុមហ៊ុនសាមសុងក៏ដាក់បង្ហាញនូវផលិតផលគ្រឿងបរិក្ខារអេឡិចត្រូនិចទំនើបៗជាច្រើនរបស់ខ្លួនដូចជាទូរទស្សន៍ឆ្លាតវៃ ម៉ាស៊ីនត្រជាក់ ទូរទឹកកកសន្សំសំចៃខ្ពស់ ម៉ាស៊ីនបោកសម្លៀកបំពាក់ទំនើប និងផលិតផលជាច្រើនទៀតដែលកំពុងតែពេញនិយមខ្លាំងនៅលើទីផ្សារផងដែរ។ គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនសាមសុងតែងតែនាំយកនូវផលិតផលគ្រឿងបរិក្ខារអេឡិចត្រូនិចបំពាក់នូវបច្ចេកវិទ្យាទំនើបៗជាច្រើនសម្រាប់ប្រើប្រាស់នៅក្នុងគេហដ្ឋាន និងការិយាល័យកាន់តែទំនើបទាន់សម័យស្រស់ស្អាត និងសន្សំសំចៃខ្ពស់បំផុត។ បច្ចុប្បន្ននេះ ទីផ្សាររបស់ក្រុមហ៊ុនសាមសុងគឺមានការកើនឡើងយ៉ាងខ្លាំងនៅក្នុងពិភពលោក និងក្នុងប្រទេសកម្ពុជាដោយសារតែមានការជឿជាក់ទៅលើគុណភាពប្រើប្រាស់ពីអតិថិជនជាច្រើន។

គួររំលឹកផងដែរថា ទូរទស្សន៍របស់សាមសុងគឹមានការរចនារូបរាងយ៉ាងស្រស់ស្អាត ការបង្ហាញពណ៌ច្បាស់ល្អឥតខ្ចោះដូចធម្មជាតិរស់រវើក ការប្រើប្រាស់ថាមពលភ្លើងសន្សំសំចៃ និងមានលក្ខណៈពិសេសកាន់តែឆ្លាតវៃលើសពីទូរទស្សន៍ធម្មតាដែលមានវត្តមាននៅលើទីផ្សារ។ ចំណែកម៉ាស៊ីនបោកសម្លៀកបំពាក់របស់ក្រុមហ៊ុនសាមសុងវិញរូបរាងស្អាតទាក់ទាញធុនល្អក្នុងការប្រើប្រាស់ បំពាក់នូវបច្ចេកវិទ្យាទំនើបជាមួយនឹងមុខងារឆ្លាតវៃដែលធ្វើឱ្យការប្រើប្រាស់កាន់តែងាយស្រួល បោកគក់បានស្អាតមិនស្លកពណ៌ ឬកំណកសាប៊ូជាប់លើសម្លៀកបំពាក់ឡើយ ហើយវាមានប្រសិទ្ធិភាពខ្ពស់ក្នុងការសម្លាប់មេរោគរហូតដល់ 99.9% និងបច្ចេកវិទ្យា Digital Inverter សម្រាប់សន្សំសំចៃភ្លើងអគ្គិសនីថែមទៀត។ ទូរទឹកកក និងម៉ាស៊ីនត្រជាក់របស់ក្រុមហ៊ុនសាមសុងផ្តល់នូវទំនុកចិត្តខ្ពស់ដល់អតិថិជននៅពេលប្រើប្រាស់ដោយសារតែវាមានសមត្ថភាពក្នុងការរក្សាភាពត្រជាក់ និងការសន្សំសំចៃភ្លើងបានកម្រិតខ្ពស់បំផុត។ វាក៏បំពាក់នូវប្រព័ន្ធការពារមេរោគមានប្រសិទ្ធិភាពខ្ពស់ដល់ទៅ 99.9% ផងដែរ៕​

ដោយ៖ រដ្ឋា

SHARE