មិន​ធម្មតា! អ្នក​ជំនួញ​ខ្មែរ​ម្នាក់​លុយ​វាល់​លានដុល្លារ​ ​កំពុង​ទិញ​ក្លឹប​មួយ​នៅ​ប៉ូឡូញ

744

អ្នក​ជំនួញ​ខ្មែរ ​នៅ​អឺរ៉ុប​មាន​ដើម​កំណើត​ខ្មែរ​ឈ្មោះ​ថា លី វណ្ណា ​កំពុង​ធ្វើ​ឱ្យ​ប្រជាជន​កម្ពុជា ចាប់​អារម្មណ៍​ខ្លាំង​ហើយ ​ក្រោយ​ពី​មាន​ដំណឹង​ថា​លោក​នឹង​ទិញ​ក្លឹប​មួយ​នៅ​ប៉ូឡូញ​ឈ្មោះ​ថា Wisła Kraków ​កំពុង​លេង​នៅ​លីគ​កំពូល​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​ដោយសារព័ត៌មាន​ជា​ភាសាអង់គ្លេស​ឈ្មោះ Polandin។

ក្លឹប​មួយ​នេះ ​កំពុង​ឈាន​ទៅ​រក​ក្ស័យធន​ហើយ ​ទើប​បាន​ជា​ម្ចាស់​ក្លឹប​កំពុង​ប្រកាស​លក់​ក្លឹប​នេះ​ទាំង​មូល​តែ​ម្ដង។ លោក វណ្ណា ​និង​ដៃ​គូ​ជន​ជាតិ​អង់គ្លេស ​កំពុង​សម្រេច​ចិត្ត​ទិញ​យក​ក្លឹប​នេះ ​ដោយ​លោក​យក​៦០%​និង​ដៃ​គូ​យ​ក​៤០​%។ ទំហំ​នៃ​ការ​លក់​ទាំង​ភាគហ៊ុន​១០០%​នេះ ​មិន​ទាន់​បញ្ចេញ​ថា​ប៉ុន្មាន​នៅ​ឡើយ​ទេ ប៉ុន្តែ​គេ​ដឹង​ច្បាស់​ថា​មិន​តិច​លាន​ដុល្លារ​ឡើយ ​ព្រោះ​ក្លឹប​នេះ​ជា​ក្លឹប​ជោគជ័យ​មួយ ធ្លាប់​ឈ្នះ​លីគ​កំពូល​ប៉ូឡូញ​ដល់​១៣​សម័យ​កាល​ឯ​ណោះ។

លោក វណ្ណា ​ខាង​លើ​នេះ​ដែរ ​គេ​ដឹង​ត្រឹម​ថា​មាន​ឈាម​ជ័រ​ខ្មែរ​ប៉ុណ្ណោះ ​ប៉ុន្តែ​មិន​មាន​ប្រវត្តិ​របស់​លោក​ច្បាស់​ឡើយ។ ប៉ុន្តែ​មាន​ប្រភព​មួយ​បាន​បញ្ជាក់​ថា​លោក​មាន​ក្រុមហ៊ុន​ជា​ច្រើន​នៅ​ទ្វីប​អឺរ៉ុប ​ហើយ​បច្ចុប្បន្ន​កំពុង​កាន់​ភាគហ៊ុន​តាម​ក្លឹប​ធំ​ៗ​ជា​ច្រើន​ដូចជា New York City, Slavia Praga, Yokohama FC, Vitoria Guimaraes ​និង​ក្រុម​នៅ​អាហ្សង់ទីន ​ប្រេស៊ីល​ជា​ដើម៕

អត្ថបទ៖ ស៊ីណា

ប្រភព៖ Poladin

SHARE