តារាថៃល្បី Bella​ និង កំពូលតារាចម្រៀងខ្មែរបួនដួង បានធ្វើឲ្យការប្រគំតន្ត្រីរបស់ Huawei ឡើងកក្រើក!

244

សម្រែកហ៊ូរកញ្ជៀវ សម្លេងទះដៃយ៉ាងកងរំពង់​ ជាមួយស្នាមញញឹម និងក្តីរំភើបរីករាយ ក្នុងឆាកតន្ត្រីដ៍ទំនើបជាមួយភ្លើងពណ៍ចំរុះ បានកើតឡើងនៅក្នុងការប្រគំតន្រ្តី Bella nova 3 series Live Concert ​នាំមកជូនជាពិសេសដោយក្រុមហ៊ុន Huawei ដែលជាជំនួប​ជាមួយកំពូលតារាសម្តែងល្បី កញ្ញា Bella Ranne តារាថតផ្សព្វផ្សាយ Huawei nova3 series កំពូលតារាចម្រៀង លោកនីកូ កញ្ញាសុខស្រីនាង សុវត្ថិមុនីវណ្ណ និង​ សុវត្ថិមុនីនាគ បានចូលរួមអង្រួនការប្រគំតន្ត្រីឲ្យកក្រើក កាលពីថ្ងៃ 10 ធ្នូ នៅស្ទូឌីយូហង្សមាស ផ្សារទំនើបអ៊ីអនម៉ល 1 ជាន់ទី​​ 4​ ព្រមទាំងមានការផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍រស្មីហង្សមាស។

ក្រុមហ៊ុន​ Huawei ដែលជាក្រុមហ៊ុនស្មាតហ្វូនលំដាប់ថ្នាក់លេខ 2 ក្នុងពិភពលោក បានរៀបចំការប្រគំតន្ត្រីដ៏អស្ចារ្យនិងវិសេសវិសាលបំផុតនេះឡើង ដើម្បីអបអរសាទរការសម្ពោធស្មាតហ្វូន Huawei nova3 Lite ជាផ្លូវការក្នុងប្រទេសកម្ពុជា​​ ដែលជាស្មាតហ្វូនដែលលក់ដាច់បំផុតប្រចាំឆ្នាំ និងរីករាយទិវាសិទ្ធមនុស្ស។​ កម្មវិធីនេះមានការចូលរួមយ៉ាងច្រើនកុះករ ជាពិសេសមានការចូលរួមពីថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន Huawei ប្រចាំប្រទេសកម្ពុជា ម្ចាស់ហាងទូរស័ព្ទជាដៃគូ ដៃគូសហការនៅតាមបណ្តាក្រុមហ៊ុននានា។

កញ្ញា Bella បានស្វាគមន៍អ្នកគាំទ្រជាមួយស្នាមញញឹម និងទឹកមុខស្រស់ស្រាយ រួសរាយរាក់ទាក់ ជាមួយនឹងបានបកស្រាយបទចម្រៀងពីរបទយ៉ាងពិរោះ។​ កញ្ញាក៏បានបង្ហាញពីចំណាប់អារម្មណ៍ថា កញ្ញាពិតជានឹកអ្នកគាំទ្រនៅប្រទេសកម្ពុជាខ្លាំងណាស់ និងពិតជារីករាយដែលបានមកប្រទេសកម្ពុជាជាថ្មីម្តងទៀត ដោយមានការអញ្ជើញពីក្រុមហ៊ុន Huawei ។ ក្រៅពីការបកស្រាយបទចម្រៀង កញ្ញាក៏បានបង្ហាញពីទឹកមុខដ៏ក្រមិចក្រមើម​ផ្ទាល់ ដូចទៅនិងវីឌីអូផ្សព្វផ្សាយពាណិជ្ជកម្ម​ Huawei nova3 និង nova3i របស់កញ្ញា និងការលេងហ្គេមសប្បាយៗជាមួយអ្នកគាំទ្រនៅលើឆាកផងដែរ។

លើសពីនេះទៅទៀត វត្តមានក្នុងការចូលរួមរបស់លោកនីកូ កញ្ញាសុខស្រីនាង សុវត្ថិមុនីវណ្ណ និង​ សុវត្ថិមុនីនាគ ក្នុងឈុតសម្លៀកបំពាក់ពណ៍ក្រហមព្រមគ្នា ក៏បានធ្វើឲ្យការប្រគំតន្ត្រីកាន់តែជក់ចិត្ត និងរីករាយកាន់តែខ្លាំងជាមួយការបកស្រាយ បទចម្រៀងពិរោះៗ ព្រមទាំងក្បាច់រាំពិសេសៗ គួរឲ្យចាប់អារម្មណ៍ដែលធ្វើឲ្យការប្រគំតន្ត្រីកាន់តែរស់ រវើក។

នៅចុងកម្មវិធី កំពូលតារាចម្រៀងទាំងបួនដួង បានបកស្រាយរួមបទចម្រៀងរួមគ្នាជាចង្វាក់ប្រពៃណីខ្មែរ រីឯកញ្ញា Bella ក៏បានរាំយ៉ាងសមសួន គួរឲ្យទាក់ទាញផងដែរ។​ ក្រៅពីនេះយើងក៏មានការលេងហ្គេមសប្បាយៗជាច្រើនដើម្បីឈ្នះរង្វាន់ជាច្រើន​ទាំងមុនកម្មវីធី​ និងក្នុងកម្មវិធី។​ មិនតែប៉ុណ្ណោះ អ្នកចូលរួមក៏បានធ្វើតេស្តស្មាតហ្វូន nova3 series ជាមួយបទពិសោធន៏ក្នុងការថតរូបម៉ាឡូយ និង សែលហ្វីម៉ាកប់។​

គួរបញ្ជាក់ផងដែរថាស្មាតហ្វូន​ nova3 Lite បានក្លាយជាស្មាតហ្វូនដែលលក់ដាច់បំផុត ដែលមានតម្លៃត្រឹមតែ $259 ដែលមានអេក្រង់កោង 3D ពេញតួ ធំកប់កែម បែបឆកទំហំបង្ហាញ 6.5 FHD+ FullView Display អេក្រង់លាតរហូតដល់​ 90.1% និងកំរិតបង្ហាញ 2349 * 1080 High Resolution បំពាក់ដោយ AI កាមេរ៉ាបួនគ្រាប់​ កាមេរ៉ាមុខពីរគ្រាប់ទំហំ 16MP + 2MP និងកាមេរ៉ាក្រោយពីរគ្រាប់ 13MP + 2MP ថាមពលថ្មរបស់ nova3 Lite មានទំហំធំមហាសាល​​រហូតដល់ 4000mAh។

fbthdr
bsh

ប្រសិនបើអ្នកខកខានមិនបានទៅទស្សនា ឬទស្សនាការផ្សាយផ្ទាល់ អ្នកអាចទស្សនា​តាម៖

ផ្សាយផ្ទាល់ (Live) ការប្រគំតន្ត្រី NOVA 3 SERIES LIVE CONCERT

សូមអញ្ជើញរីករាយទស្សនាការផ្សាយផ្ទាល់ពិសេស ការប្រគំតន្ត្រី NOVA 3 SERIES LIVE CONCERT ផ្សាយចេញពីស្ទូឌីយោ ហង្សមាស HDTV ក្នុងផ្សារទំនើប AEON Mall ភ្នំពេញជាន់ទី 4 ដែលមានការចូលរួមពីកំពូលតារាចម្រៀងកម្ពុជា លោក នីកូ,អ្នកនាង សុខ ស្រីនាង,លោក សុវត្ថិ មុនីវណ្ណ និង សុវត្ថិ មុនីនាគ រួមទាំង វត្តមានយ៉ាងពិសេសរបស់កំូលតារាល្បី Bella ថតផ្សព្វផ្សាយ​​ Huawei Nova3 Series#Nova3lite #Nova3#Nova3i

Posted by Hang Meas HDTV Live on Monday, December 10, 2018

SHARE