ញាក់សាច់ 17 គ្រាប់ចុងក្រោយរបស់ Zlatan បាល់ស៊ុតបញ្ចូលទីនៃ ៥០០ គ្រាប់បាល់ (វីដេអូ)

188

ថ្មីៗនេះមានវីដេអូ ១ ដែលបង្ហាញពីការស៊ុតបញ្ចូលទីរបស់ Zlatan Ibrahimović កីឡាករបាល់ទាត់ជួរមុខរបស់ក្លិប La Galaxy លីគកំពូលរបស់អាមេរិក ចំនួន ១៧ គ្រាប់ចុងក្រោយ ដើម្បីបង្រ្គប់ចំនួនគ្រាប់បាល់ ៥០០ គ្រាប់។ វីដេអូមួយហ្នឹងត្រូវបាន Comment រាប់ពាន់ Like រាប់សែន Share រាប់ម៉ឺន និង មានចំនួនអ្នកទស្សនារាប់លាន View ថែមទៀតផង។

តោះនៅចាំអីទៀតទស្សនាវីដេអូទាំងអស់គ្នា៖

All of Zlatan's goals in MLS

He needed 17 goals to reach 500 career strikes…And did Zlatan Ibrahimović ever deliver. 🦁

Posted by Major League Soccer (MLS) on Sunday, September 16, 2018

Zlatan Ibrahimovic ​ធំដឹង​ក្តី​នៅ​ក្នុង​តំបន់​ Rosengard​ នៃ​ទីក្រុង​ Malmo ​ប្រទេស​ស៊ុតអែត​។ Zlatan មាន​ឪពុក​ជា​អ្នក​ប្រមឹក ​ហើយ​ឪពុកម្តាយ​របស់​គេ ​លែងលះ​គ្នា ​ចាប់តាំង​ពី​គេ​មាន​អាយុ​២​ឆ្នាំ​មក​ម្ល៉េះ​។ Zlatan ​ធ្លាប់​មាន​ប្រវត្តិ​លួច​កង់​របស់​អ្នក​ដ៏ទៃ ​ដើម្បី​ជិះ​ទៅ​ហ្វឹកហាត់ ​ចំណែក​ឯ​ជំនាញ​បាល់ទាត់​របស់​គេ​វិញ​ កើត​ចេញ​ពី​ការ​លេងបាល់​នៅ​តាម​ដង​ផ្លូវ​ជាមួយ​មិត្តភក្តិ។ អាជីព​បាល់​ទាត់​របស់​គេ ​គឺ​ចាប់​ផ្ដើម​នៅ​អាយុ​១៨​ឆ្នាំ​ទៅ​ហើយ៕

ដោយ៖ រដ្ឋា