ប្រិយមិត្ត​​ពិត​ជា​ពិបាក រឿង​កន្លែង​ស្នាក់នៅ ពេល​ទៅ​លេង​ខេត្ត​សៀមរាប ព្រោះ​កន្លែង​ដែល​មាន​ផាសុកភាព​ភាគ​ច្រើន តម្លៃ​តូច​ណាស់​ក៏ ៣០​ដុល្លារ​ដែរ។ ថ្ងៃ​នេះ Angkor Post សូម​ណែនាំ កន្លែង​ស្នាក់នៅ​ដែល​ជា​ជម្រើស​ដ៏​ល្អ​មួយ គឺ​ម៉ាលីតាអង្គរវីឡា តម្លៃ​ត្រឹម​តែ ១៥​ដុល្លារ (៦ម៉ឺន​រៀល) ប៉ុណ្ណោះ​ក្នុង​មួយ​យប់។

ម៉ាលីតា​អង្គរវីឡា មាន​បន្ទប់​ធំ​ទូលាយ ស្អាត តុបតែង​ជា​លក្ខណៈ​ទំនើប​​បែប​ខ្មែរ អម​ទៅ​ដោយ​ដើម​ឈើ និង​សួន​ច្បារ​ស្រស់​បំព្រង។ ចំណែក​ឯ​ក្នុង​បន្ទប់​បំពាក់​ដោយ​គ្រឿង​បរិក្ខារ​ដូចជា ម៉ាស៊ីនត្រជាក់ Free Wi-Fi ទូរទស្សន៍ 32 អ៊ីង ទូរសព្ទ កំសៀវ​ទឹកក្តៅ (Free កាហ្វេ តែ ស្ករ ទឹក) ទូរ​ទឹកកក ប្រដាប់​ផ្លុំសក់ និង​បន្ទប់​ទឹក​មាន​ទឹក​ក្តៅ​ទឹក​ត្រជាក់។

បន្ថែម​ពី​លើ​នេះ ម៉ាលីតា​អង្គរវីឡា មាន​បុគ្គលិក ដែល​​រួសរាយ​រាក់ទាក់ រង់ចាំ​ទទួល​ស្វាគមន៍​ដោយ​ក្តី​រីករាយ និង​មាន​សេវាកម្ម​ដឹក​ជញ្ជូន​ដោយ​ឥត​គិតថ្លៃ (Free Pickup)។ វីឡា​ដ៏​ប្រណីត​នេះ មាន​ទីតាំង​ស្ថិត​នៅ ភូមិ​វិហារ​ចិន សង្កាត់​ស្វាយដង្គុំ ក្រុង​សៀមរាប មាន​ចម្ងាយ​ពីផ្សាររាត្រីអង្គរ ៩០០ម៉ែត្រ និង​ចម្ងាយ​ពី Temple Container Pub Zone ៤០០ម៉ែត្រ។

ក្រៅ​ពី​នេះ ម៉ាលីតា​អង្គរវីឡា មាន​សេវាកម្ម​ដូចជា៖
-Free កង់​សម្រាប់​ជិះ​កម្សាន្ត (City Bike)
-ជួល​កង់ (Mountain Bike) ម៉ូតូ ឡាន តុកៗ E-Bike
-កក់​ភោជនីយដ្ឋាន របាំ សៀក និង​កន្លែង​ផ្សេងៗ
-លក់​សំបុត្រ​ឡាន​ក្រុង ឡាន Van តាក់ស៊ី និង​សំបុត្រ​ទូក
-រៀបចំ​ដំណើរ​កម្សាន្ត​ផ្លូវជិត និង​ផ្លូវឆ្ងាយ
-ម៉ាស​ស្សា
-បោកអ៊ុត-ល- ។

អាច​កក់ និង​សួរ​ព័ត៌មាន​បាន តាម​រយៈ​លេខ៖ 098 648899

 

អត្ថបទ៖ ចាន់ តារារស្មី