ប្រញាប់​ឡើង! ជិះ​យន្តហោះ​ទៅ​មក ភ្នំពេញ-សៀមរាប តម្លៃ​ថោក​ជាង​ឡាន​ក្រុង​ទៀត

88716

ក្រុមហ៊ុន SOPHIYA Travel & Tours បាន​ប្រកាស​តម្លៃ​សំបុត្រ​យន្តហោះ​យ៉ាង​ពិសេស​សម្រាប់​ការ​ធ្វើ​ដំណើរ​ក្នុង​ស្រុក ទៅ​មក ភ្នំពេញ-សៀមរាប ត្រឹម​តែ ២៣​ដុល្លារ​ប៉ុណ្ណោះ។ តម្លៃ​នេះ គឺ​ថោក​ជាង​ការ​ជិះ​រថយន្ត​ក្រុង​មួយ​ចំនួន​ទៅ​ទៀត។

ចំពោះ​ការ​ហោះហើរ​ធ្វើ​ឡើង​តាម​រយៈ​ក្រុមហ៊ុន​អាកាសចរណ៍​ក្នុង​ស្រុក ជេស៊ី អ៊ិនធើណេសិនណល អ៊ែរឡាញ ដែល​ធ្វើការ​ហោះហើរ​ដោយ​យន្តហោះ​ធុន​ធំ​ប្រភេទ Airbus A320 ប្រកប​ដោយ​ផាសុខភាព ទាំង​ទៅ និង​មក ហើយ​យន្តហោះ​នោះ​សុទ្ធតែ​ជា​យន្តហោះ​ថ្មី​ទាំង​អស់។

តាម​ប្រភព​បាន​បញ្ជាក់​ថា ការ​បញ្ចុះ​តម្លៃ​ពិសេស​នេះ នឹង​បន្ត​រហូត​ដល់​ថ្ងៃ​ទី២៨ ខែ​១០ ឆ្នាំ​២០១៧។ សម្រាប់​ការ​កក់​សំបុត្រ និង​បញ្ជាក់​ព័ត៌មាន​បន្ថែម ពី​តម្លៃ​ពិសេស​នេះ ប្រិយមិត្ត​អាច​ទាក់​ទង​ទៅ​កាន់​លេខ ០១៥ ៨៣២ ២៧២ និង​លេខ​ទូរសព្ទ ០១២ ៧៩ ៨៨ ៧៩ និង​មួយ​ខ្សែ​ទៀត​គឺ ០១៦ ៦១៨ ៧៧៧។

ប្រិយមិត្ត​ទាំង​អស់​គ្នា អាច​ធ្វើ​ការ​សម្រេច​ចិត្ត​បាន ព្រោះ​ធ្វើ​ដំណើរ​ទៅ​សៀមរាប បើ​តាម​រថយន្ត​ក្រុង ត្រូវ​ចំណាយ​ពេល​យ៉ាង​ហោច​ណាស់ ៦​ម៉ោង។ ចំណែក​តម្លៃ​សំបុត្រ​រថយន្ត​ក្រុង ថោក​ណាស់​ក៏ ៨​ដុល្លារ ប៉ុន្តែ​មិន​មាន​ផាសុកភាព​ឡើយ ឯ​រថយន្ត VIP គឺ​តម្លៃ ១៥​ដុល្លារ។ ជា​រួម ទៅ​មក​តាម​រថយន្ត​ក្រុង ក៏​ចំណាយ​​ ៣០​ដុល្លារ​ដែរ៕

អត្ថបទ៖ ចាន់ តារារស្មី