អុំទូក​ឆ្នាំ​នេះសមត្ថកិច្ច​ជាង ១ ម៉ឺន​នាក់ សុខ​ចិត្ត​ចោល​គ្រួសារ ដើម្បី​មករក្សាសន្តិសុខជូនបងប្អូនទាំងយប់ថ្ងៃ

355

កម្លាំង​សមត្ថកិច្ច​យ៉ាង​ហោច​ណាស់ជាង ១ម៉ឺន​នាក់ (សរុប ១២ ៧៥៤នាក់) បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច ដោយ​ពង្រាយតាម​បីតំបន់​មាន A, B និង C ដើម្បី​រក្សាសន្តិសុខ​សុវត្ថិភាព​ជូន​ពលរដ្ឋខ្មែរដែល​មកទស្សនាព្រះរាជពិធីបុណ្យអុំទូក ដែល​នឹង​ប្រព្រឹត្តិទៅ​ថ្ងៃទី ២១ វិច្ឆិកា ឆ្នាំ ២០១៨ នេះ។ នេះបើយោងតាមលោក មានចាន់ យ៉ាដា អភិបាលរងរាជធានីភ្នំពេញបញ្ជាក់​ក្នុង​កិច្ចប្រជុំមួយនៅរសៀលថ្ងៃទី១៤ ខែវិច្ឆិកា ២០១៨។

កិច្ចប្រជុំនេះ បានធ្វើឡើងនៅសាលារាជធានីភ្នំពេញក្រោម អធិបតីភាពលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ​ និងជាស្នងការរាជធានីភ្នំពេញ ដោយមានការចូលរួមពីអភិបាលខណ្ឌទាំង១២ និងមានការចូលរួមពីមន្រ្តីពាក់ព័ន្ធ គ្រប់លំដាប់ថ្នាក់មួយចំនួនទៀត៕

អត្ថបទ៖ រតនា

 

SHARE