រង​ការ​រិះ​គន់​យប់​មិញ ខ្សែ​ប្រយុទ្ធ​លេខ១៤ ឆ្លើយ​តប​តែ​មួយ​ឃ្លា​ថា​ “ទើប​ចេះ​មើល​បាល់”

505

កីឡាករ​វ័យ​ក្មេង​របស់​ក្លឹប​ក្រសួង​ការពារ​ជាតិ ដែល​ពាក់​អាវ​លេខ១៤ ក្នុង​ក្រុម​ជម្រើស​ជាតិ​កម្ពុជា រឹង ប៊ុនហៀង បាន​សរសេរ​ឆ្លង​ឆ្លើយ​ក្នុង​ន័យ​តប​ទៅ​អ្នក​ដែល​រិះ​គន់​ខ្លួន​កាល​ពី​យប់​មិញ​ថា “ជា​អ្នក​ដែល​ទើប​ចេះ​មើល​បាល់”។ ការ​ឆ្លើយ​តប​បែប​នេះ គឺ​បន្ទាប់​ពី​មាន​ប្រតិកម្ម​ច្រើន ក្រោយ​បង្ហាញ​ទម្រង់​លេង​មិន​សូវ​បាន​ល្អ​កាល​ពី​យប់​មិញ។

ក្រោយ​ចប់​ការ​ប្រកួត​យប់​មិញ​នេះ លោក មូន ម៉ារ៉ា បាន​សរសេរ​ថា៖ «សុំទោស​ដែលខ្ញុំតែងតែ​ក្រេវក្រោធ និងស្រែកលឺៗ​ពេល​មើលបាល់ទាត់​ជម្រើស​ជាតិ​ម្តងៗ ព្រោះ​មិន​ចង់​ដាច់​សរសៃឈាម! កុំប្រកាន់​អីសុំនិយាយ​ត្រង់ ប្អូន​លេខ១៤ឈ្មោះ ប៊ុន ហៀង បើប្អូនទំនេរ​មកលេងបាយ​បាន​ជាមួយក្រុមវ័យ​ចាស់​បង​វិញសប្បាយជាង និងមាន​ឱកាសរក​គ្រាប់​បាន​ច្រើន ព្រោះ​ពួកបង​ក៏ទាត់បាល់​ខុស និង​ទប់ខូចៗដូច​ប្អូនដែរ ហើយ​រត់ឆ្លេឆ្លា​ប្រហែលគ្នា។ គាំទ្រ​ជានិច្ចបាល់ជម្រើសជាតិ​យើងដែល​ទទួលបាន​នូវបទពិសោធន៍​ថ្មី​បន្ថែម​រហូត។»

បន្ទាប់​មក ក៏​មាន​ការ​ឆ្លង​ឆ្លើយ ពី​លោក ភា សុភក្ត្រា ជា​គ្រូ​បង្វឹក​​ក្លឹប​ក្រសួង​ការពារ​ជាតិ​បាន​តប​វិញ​ថា៖ «ចាំ​ពេល​មក​ហាត់​ជាមួយ​ខ្ញុំ​វិញ​ខ្ញុំ​លត់​គាត់​អោយ ហើយ​កែ​តំរូវ​គាត់ កុំ​អោយ​ខូច​បាល់​មុខ​ទី​ខ្លួនឯង​ច្រើន ចុះយក​បាល់មុខ​ទី​ខ្លួន​ច្រើន ហើយ​ដេញ​យក​បាល់​ពេល​ខូច ទុក​កំលាំង​ស៊ុតទី​អោយចូល បើ​លោក​មិន​ពេញចិត្ត​ទៀត ចាំ​ខ្ញុំ​ដេញ​គាត់​ចេញពី​ក្លឹប​ទៀ​ត ព្រោះ​ដើម្បីអោយ​គាត់​បាន​ទៅ​ចូលរួម​ជាមួយ​ក្រុម​បាយ​បាន​របស់លោក​»​។ តែ ៤​ម៉ោង​ក្រោយ​មក គេ​ឃើញ​លោក មួន ម៉ា​រ៉ា តប​ទៅ​វិញ «​សុំ​សរសើរ​គាត់​ជួយ​ការពា​របាល់ សុំ​សរសើរ​លោកគ្រូ ជួយ​ការពារ​គាត់​! គ្រូ​ល្អ សូម​ជួយ​ណែនាំ​ផង នេះ​ជា​ហេតុផល​ខ្ញុំ ថេក ឱ្យ​លោកគ្រូ​តែ​ម្នាក់​គត់​! តែ​ខ្ញុំ​នៅតែ​គាំទ្រ​បាល់ទាត់​កម្ពុជា សង្ឃឹមថា​ប្រកួត​ក្រោយ យើង​ធ្វើ​បាន​ល្អ​ជាង​នេះ​គ្រប់​កីឡាករ​ទាំងអស់​»​។​

ចំណែក​លោក ខូវ ឆាយ ជា​អគ្គលេខាធិការ​ក្លឹប​ក៏​បាន​តប​ដែរ​ថា៖ «​បង​ក៏​ជា​អ្នកលេង​បាល់​ដែរ បង​គួរតែ​យល់​ពី​បាល់ទាត់​។ ខ្ញុំ​សូម​សួរបង ២​សំនួរ ១-​តើ​បង​ខ្លួនឯង និង Ronaldo រឺ Messi លេង​បាល់​រាល់​ប្រកួត​មាន​ថ្ងៃ​លេង​មិនល្អ​ទេ​? ២-​តើ​បង​ធ្លាប់​មើល​ប៊ុន​ហៀ​ង​លេង​លី​គ​ទេ​? គាត់​មិនមែន​លេង​អន់ ហើយ​គេ​អោយ​ជាប់​ជ​ម្រើសជាតិ​ទេ​។ បង​រិះ​គន់​គឺ​មិន​មាន​កំហុ​សទេ តែ​ពាក្យ​រិះ​គន់​ដែល​មាន​លក្ខណៈ​តិះ​ដៀល​អាច​បំបាក់​ទឹកចិត្ត​កីឡាករ ដែល​មាន​ភារកិច្ច ៣​ប្រកួត​ទៀត​។ បើ​ខ្ញុំ​ជា ប៊ុន​ហៀ​ង ខ្ញុំ​ប្រហែល​សុំ​មក​ផ្ទះ​វិ​ញ​ហើយ ជាប់​ជ​ម្រើ​សដូច​មិនបាន​លុយ​អី​ផង ហា​ត់ ១​ដង ១៥$ មិន​ស្មើ​លោក​បង​អោយ​ធីប​ស្រី​ផង ហើយ​គេ​ជេរ​ទៀត លេង​អោយ​ជ​ម្រើសជាតិ​តែ​បើក​ប្រាក់ខែ​ក្លឹប​ទេ​លោក​បង​»​។​


​​

​​​​​​​

SHARE