អបអរសាទរ​! ​​​​ វ៉ូ​វី​ណា​ម​​​កម្ពុជា ដណ្ដើម​មេដាយ ៣៦គ្រឿង ឈរ​លេខ២ នៅ​អាស៊ី

184

​មេដាយ​​​សរុប​​​ចំនួន ៣៦​​គ្រឿង ក្នុង​​​នោះ​​​​រួម​​​មាន​​​មេដាយ​​​មាស​​១១​គ្រឿង មេដាយ​​​ប្រាក់​​១១​គ្រឿង និង​​​មេដាយ​​​សំរឹទ្ធ​​១៤​គ្រឿង ត្រូវ​​​បាន​​​​កីឡាករ កីឡា​ការិនី​​​​កម្ពុជា ដណ្ដើម​​​បាន​​​​ពី​​​ព្រឹត្តិការណ៍​​​ប្រកួត​​​កីឡា​​​វ៉ូ​វី​ណា​ម​​ ជ្រើស​​​ជើង​​​ឯក​​​ទ្វីប​​​អាស៊ី​​​លើក​ទី​៤ នៅ​​​កោះ​​​បាលី ប្រទេស ឥណ្ឌូណេស៊ី ព្រម​ទាំង​​​ទទួល​​​បាន​​​ចំណាត់​​​ថ្នាក់​​​លេខ​​២ ក្នុង​​​ចំណោម​​១៧​​ប្រទេស​​​ដែល​​​បាន​​​ចូលរួម​​​ក្នុង​​​ព្រឹត្តិការណ៍​​​ប្រកួត​​​នេះ​។​



​​​កីឡាករ កីឡា​ការិនី វ៉ូ​វី​ណា​ម​​​កម្ពុជា បាន​​​ធ្វើ​​​មាតុភូមិ​​​និវត្តន៍​​​មក​​​កាន់​​​ប្រទេស​​​កម្ពុជា​​​វិញ កាល​ពី​ព្រឹក​មិញ​នេះ​។ ការ​​​ដណ្ដើម​​​បាន​​​មេដាយ​​​ជាច្រើន​​​គ្រឿង​​​ពី​​​​ព្រឹត្តិការណ៍​​​ប្រកួត​​​លើក​​​​​​នេះ បាន​​​ឆ្លុះ​​​បញ្ចាំង​​​ពី​​​ការ​​​ខិត​​​ខំ​​​ប្រឹង​ប្រែង​​​របស់​​​កីឡាករ​​​ក្នុង​​​ការ​​​ប្រកួត​​​ដើម្បី​​​លើក​​​កិ​ត្តិ​យស​​​ប្រទេស​​​កម្ពុជា​​​លើ​​​ឆាក​​​អន្តរជាតិ​៕