រំភើប! ខាន់ ចេសា ដណ្តើម​បាន​មេដាយ​មាស​ ២ គ្រឿង​ទៀតជូន​កម្ពុជា ក្នុង​ប្រកួត​កីឡាកម្រិត​ពិភពលោក

194

កីឡាការិនីជឺជិតស៊ូ ខាន់ ចេសា ដែល​ធ្លាប់​បាន​ដំណ្តើម​បាន​ម្ចាស់មេដាយមាសពី​ Asian Games នៅឥណ្ឌូនេស៊ី​កាល​ពី​កន្លង​ទៅ ពេល​នេះ​បាន​ដណ្តើម​បាន​មេដាយ​មាសពីរ​​គ្រឿង​បន្ថែម​ទៀត​ពី​កីឡាពិភពលោក JiuJitsu International World Championships នៅ​សហរដ្ឋអាមេរិក​កាល​ពី​សប្តាហ៍​កន្លងទៅ។

បើ​តាម​ការ​បញ្ជាក់ពី​ឱពុក​ ខាន់ ចេសា លោក ភែតទ័រ ខាន់ បញ្ជាក់ប្រាប់មន្ដ្រីគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា​ថា កូនស្រីលោក ចេសា បាន​ចូលរួម​ប្រកួត ​កីឡាពិភពលោក JiuJitsu International World Championships លើប្រភេទ​វិញ្ញាសាប្រយុទ្ធទម្ងន់ ៤៩គីឡូក្រាម ដោយ​មានសុទ្ធ​តែ​ជើង​ខ្លាំង​ពិភពលោក​ចូលរួម តែ​ ចេ សា ធ្វើ​បាន​យ៉ាង​ល្អដោយ​ឈ្នះ​គូរប្រកួតពីមួយទៅ​មួយ រហូត​ឈ្នះ​មេដាយមាស ២ គ្រឿង​ជូន​មាតុភូមិកម្ពុជា​តែម្តង៕

អត្ថបទ៖ រតនា

SHARE