នោះមកដល់ខ្មែរបាត់! មីវ៉ាន់ថានរបស់សិង្ហបុរី Pontian សម្ភោធឡើងផ្អើលស្រុកខ្មែរត្រូវប៉ាន់អ្នកចូលចិត្តញុំមី

233

មីវ៉ាន់ថានស៊ីងហ្គាពួរ Pontian ដែលទើបតែអបអរខួបទី ៦០ឆ្នាំ ក្នុងតំបន់កាលពីថ្មីៗនេះ បានប្រកាសបើកសម្ពោធ នូវភោជនីយដ្ឋានធំរបស់ខ្លួន នៅប្រទេសកម្ពុជា ហើយនាថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០១៨នេះ ទីតាំងជិតផ្សារធំថ្មី លើផ្លូវលេខ៦៧ ។

ចាប់បង្កើតនៅ Johor ប្រទេសម៉ាឡេស៊ី មីPontian ឥឡូវមានវត្តមាន នៅជាង៥០ទីតាំង នៅប្រទេសសិង្ហបុរី ២០ទីតាំង នៅទីក្រុង Kula Lumpur និង Johor និង៤ទីតាំងទៀត នៅទីក្រុង ហូជីមិញ ហើយនាពេលនេះ បានបន្ថែមលើហាងថ្មី របស់ខ្លួន នៅរាជធានីភ្នំពេញផងដែរ។

លោកអ្នកអាចស្វែងរកហាងនីមួយៗ បានតាមរយៈពាណិជ្ជសញ្ញា ពិសេស ជាទម្រង់យីហោពណ៌ខ្មៅ លឿង និងក្រហម។ សសៃមី និងគាវ ផលិតនៅប្រទេសម៉ាឡេស៊ី នៅរោងចក្រដែលកាន់ដោយក្រុមហ៊ុន Pontian ដែលជួយធានាដល់ការរក្សាបាន នូវគុណភាពខ្ពស់បំផុត។

លោក Damian អ្នកគ្រប់គ្រងប្រត្តិបត្តិ នៅក្រុមហ៊ុន មីវ៉ាន់ថាន Pontian មានប្រសាសន៍ថា មីវ៉ាន់ថាន Pontian មានប្រវត្តិយូរអង្វែងណាស់មកហើយ ដែលបានបើកលក់ដំបូង បែបពពាយនាយហៅ រហូតដល់មានហាងខ្លួនឯងច្រើនកន្លែង នៅប្រទេសម៉ាឡេស៊ី សិង្ហបុរី វៀតណាម ហើយឥឡូវមាននៅកម្ពុជាទៀត ។ ហាងមួយៗមានគោលគំនិត Pontian ដោយឡែកៗ ដែលត្រូវនឹងទីតាំងរបស់ខ្លួន ដូចជាយីហោពណ៌ខ្មៅ លឿង ក្រហមដូច្នេះដែរ។

លោកបន្តទៀតថា ការសម្ពោធលើកនេះ គឺគ្រាន់តែដើម្បីអបអរនការបើកយីហោក្នុងទឹកដីប៉ុណ្ណោះ។ ដើម្បីអបអរ ការបើកសម្ពោធនេះ ក្រុមហ៊ុនមីវ៉ាន់តុង Pontian នឹងផ្តល់ការបញ្ចុះតម្លៃដល់អតិថិជន របស់ខ្លួន ៥០% លើរាល់ឈុត មី និងទេកផ្លែឈើទាំងអស់ ហៅហាងថ្មីនេះ ចាប់ពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨នេះតទៅ៕

ដោយ៖ រដ្ឋា