អែមណាស់! yes seatel បង្ហាញមុខកម្មវិធី yes YouTube Star ឆ្នាំ ២០១៨

262

ក្រុមហ៊ុន yes seatel ដែលផ្តល់សេវាកម្មឌីជីថលដំបូងនិងតែមួយគត់នៅកម្ពុជា បានប្រកាសបើកសម្ភោធកម្មវិធីថ្មីរបស់ខ្លួន ឈ្មោះថា « yes YouTube Star» នៅផ្សារទំនើបអ៊ីអន សែនសុខ ដែលកម្មវិធីនេះជាកិច្ចសហការដៃគូជាមួយនឹង YouTube ដើម្បីស្វែងរកអ្នកបង្កើតឃ្លីបវីដេអូប្លែកៗនៅកម្ពុជា ព្រ​មទាំងវិធីសាស្ត្រ ក្នុងរកចំណូលតាម YouTube ផងដែរ។ ក្នុងកម្មវិធីថ្ងែនេះ លោក Yap Kok Leong នាយកប្រតិបត្តិរបស់ seatelបានចូលរួម ជាមួយតារា និង អ្នកល្បីល្បាញលើអ៊ីនធឺណិតមួយចំនួន ដែលបានចាប់ផ្តើមអាជីព ពួកគេ និង ទទួលបានប្រជាប្រិយភាព តាមបណ្តាញសង្គម ជាពិសេសតាមបណ្តាញ YouTube តែម្តង។

លោក Yab Kok Leong នាយកប្រតិបត្តិរបស់ yes seatel បានមានប្រសាសន៍ថា៖ « YouTube គឺជាចំនុចចាប់ផ្តើមនៃភាពជោគជ័យរបស់មនុស្សជាច្រើន។ តារាល្បី Justin Bieber ដែលមានកិត្តិនាមសុះសាយពេញពិភពលោកនោះក៏ធ្លាប់ជាតារា YouTube​ ម្នាក់ដែរ ដែលលោកបានបង្ហោះវីដេអូរបស់ខ្លួនច្រៀងជាមួយនឹងហ្គីតា។ នេះហើយជាមូលហេតុដែល yes បង្កើតកម្មវិធី yes YouTube Star មួយនេះ។ គោលបំណងចំបងរបស់យើង គឺស្វែងរកនូវអ្នកមានជំនាញប៉ិនប្រសព្វ ខាងបង្កើតឃ្លីបវីដេអូ ប្រកបដោយគំនិតច្នៃប្រឌិតនៅកម្ពុជា ហើយពួកគេគ្រាន់តែមានទូរស័ព្ទស្មាតហ្វូនមួយ រួមជាមួយនឹងប្រព័ន្ធអ៊ីនធឺណិតដែលដើរបានល្អប្រសើរនោះ គឺពួកគេអាចចូលរួមបានទៅហើយ។ ជាមួយនឹងការកើនឡើងនៃការប្រើប្រាស់អ៊ីនធឺណិតតាមទូរស័ព្ទនៅប្រទេសកម្ពុជា​ ប្រជាជនកម្ពុជាកាន់តែច្រើនឡើងៗកំពុងតែប្រើប្រាស់អ៊ីនធឺណិត រួមទាំងមានការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើការមើលវីដេអូអនឡាញ។ តាមរយៈកិច្ចសហការជាដៃគូជាមួយ YouTube នេះ ពួកយើងចង់ផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងថា អ្នកណាក៏ដោយ ក៏អាចរកលុយតាម YouTube បានដែរ នៅក្នុងប្រទេសកម្ពុជា ឲ្យតែពួកគេមានទេពកោសល្យ។ ជាមួយ ​yes អ្នកនឹងទទួលបានបទពិសោធន៍ YouTube ដែលល្អបំផុតនៅទូទាំងប្រទេស»។

កម្មវិធី yes YouTube Star បានបើកការចុះឈ្មោះ ចាប់ពីពេលនេះរហូតដល់ថ្ងៃទី ៣ ខែតុលា ឆ្នាំ ២០១៨។ អ្នកដែលមានអាយុ ៧ ឆ្នាំឡើងទៅ ដែលអាចរាំ ច្រៀង ឬ សំដែងត្លុកកំប្លែង អាចចូលរួមបានឲ្យតែជាអ្នកស្នាក់នៅអចិន្ត្រៃយ៍នៅប្រទេសកម្ពុជា។ អ្នកឈ្នះម្នាក់នឹងត្រូវបានជ្រើសរើស ដោយការបោះឆ្នោតតាមការផ្ញើសារ SMS ហើយអ្នកឈ្នះនឹងទទួលបានលុយសុទ្ធចំនួន ​៥០,០០០ ដុល្លារសហរដ្ឋអាមេរិក​ បើសិនជាការប្រកួតកម្មវិធី ពីដើមដល់ចប់ទទួលបានសារបោះឆ្នោតចំនួន ៥ លាន​សារ។ ដើម្បីចុះឈ្មោះចូលរួម អ្នកគ្រាន់តែថតវីដេអូផ្ទាល់ខ្លួន (ច្រៀង រាំ ឬធ្វើកំប្លែង) ហើយទៅកាន់ទំព័រ Facebook “yes kh” ហើយជ្រើសរើស “sign up” បន្ទាប់មក​បំពេញព័ត៌មានរបស់ខ្លួនហើយភ្ជាប់ជាមួយនឹងវីដេអូដែលខ្លួនបានធ្វើជាការស្រេច។ អ្វីដែលអ្នកគួរធ្វើបន្ទាប់ពីការចុះឈ្មោះនោះ គឺហៅឲ្យមិត្តភក្តិជួយបោះឆ្នោតអោយ ក៏ជួយមើលវីដេអូរបស់អ្នកលើ yes kh នៅលើ YouTube ផងដែរ។ ដើម្បីបោះឆ្នោត អ្នកគ្រាន់តែផ្ញើសារលេខកូដរបស់បេក្ខជនដែលអ្នកពេញចិត្ត ទៅកាន់លេខ ០១៨ ៨០០០ ០១៨។ អតិថិជន yes ចំណាយ ១ សេនក្នុងមួយសារហើយ ចំណែកអតិថិជនប្រព័ន្ធផ្សេងចំណាយ ៥សេនក្នុងមួយសារ។

ដើម្បីធ្វើឲ្យការចូលរួម YouTube Star កាន់តែងាយស្រួលជាងមុន yes​ បានផ្តល់ប្រូម៉ូសិនពិសេសមួយ គឺអតិថិជន yes ដែលប្រើគម្រោង yes one​ ហើយទិញកញ្ចប់អិុនធឺណិត ប្រចាំសប្តាហ៍ ឬ ប្រចាំខែអាចមើល YouTube ម៉ាសេរីដោយឥតគិតលុយ ជារៀងរាល់ថ្ងៃពីម៉ោង ៦ ព្រឹកដល់​ ៦ ល្ងាច។ ដើម្បីអបអរសាទរ ការបើកដំណើរការ កម្មវិធី នៅផ្សារទំនើបអ៊ីអន yes ក៏ផ្តល់ជូនកម្មវិធីពិសេសមួយទៀតទិញទូរស័ព្ទស្មាតហ្វូន ១ ថែមជូន១ សំរាប់គ្រប់អតិថិជន ដែលចង់តំឡើងល្បឿន អិុនធឺណែតកំរិត4G ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ កុំភ្លេចទិញទូរស័ព្ទថ្មីជូនឪពុកម្តាយបងប្អូន ពេលត្រលប់ទៅស្រុកកំណើតវិញ។ តម្លៃទូរស័ព្ទគឺមានចាប់ពី ២៥ $ឡើងទៅ​។ វាជាកាដូដ៏ អស្ចារ្យមួយ សម្រាប់ឪពុកម្តាយ​​ មីងពូ និងអ្នកដែលមិនទាន់មានស្មាតហ្វូនប្រើប្រាស់។ ទូរស័ព្ទនេះក៏បាន ភ្ជាប់មកជាមួយប្រូម៉ូសិន អ៊ីនធឺណិតទិន្នន័យ ៣០០ MB ក្នុងមួយថ្ងៃ សម្រាប់រយៈពេល ១៨០ ថ្ងៃ ព្រមទាំងលុយក្នុងគណនីទូរស័ព្ទថែមទៀតផង៕

ដោយ៖ រដ្ឋា

SHARE