ទីបំផុត​ការ​ប្រកួត​ PUBG MOBILE Huawei Nova3/3i វែកមុខម្ចាស់​ជ័យលាភី​ ៣ កុ្រមខ្លាំងៗ

2467

ការ​ប្រកួត​យ៉ាង​ស្វិតស្វាញ​ក្នុង​កម្មវិធី​ PUBG MOBILE Huawei Nova3/3i​​ ដែល​សហការណ៌គាំទ្រដោយ​ Huawei​ ដែលជាក្រុមហ៊ុនស្មាតហ្វូនឈាន មុខលំដាប់អន្តរជាតិដែលកំពុងឡើងកូដ ដែលទទួលបានចំណាត់ថ្នាក់លេខ២ទាំងបរិមាណលក់ និងចំណែកទីផ្សារ លើពិភពលោក និងនៅកម្ពុជា វ៉ាដាច់ Apple ជាពិសេសសម្រេចបាននូវតួរលេខលក់ 100 លានគ្រឿង ក្នុងឆមាសទី1 ឆ្នាំ 2018 និងទទួលបានការយល់ព្រមពីសហពន្ធ័ E-Spot ពេល​នេះ​រក​ឃើញ​ជើង​ខ្លាំង PUBG Mobile នៅ​កម្ពុជា​ហើយ​កាល​ពីល្ងាចថ្ងៃ 24 នៅ​ផ្សារ​ទំនើប​អ៊ីអ៊ន1​ ដែលបានចម្រាញ់យកពីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ត ចំនួន 15 ក្រុម ដែលមួយក្រុមៗ មានចំនួន 4 នាក់សរុប 60 នាក់ ដែលបានមកពីការចុះឈ្មោះដំបូងសរុប 225 ក្រុម 900 នាក់។

ម្ចាស់​ជ័យលាភីលេខ1 ដែល​ឈ្នះ​ក្នុង​ការ​ប្រកួត PUBG MOBILE Huawei Nova3/3i​​​ គឺ​ក្រុម​ 7 Elements ប្រកួតបានពិនុ្ទ 2965 រង្វាន់ស្មាតហ្វូន Huawei Nova3, Nova 3i, Nova3e, Nova2eចំណែកឯជ័យលាភីលេខ2 គឺ​ក្រុម​ Never Care ប្រកួតបានពិនុ្ទ 2585 ទទួលបាន Huawei Band 0​​(នាឡិការហ៊ួរវ័យ)​ ចំនួន 4គ្រឿង សម្រាប់ជ័យលាភីលេខ3 គឺ​ក្រុម​ The Wolf Of Killer ប្រកួតបានពិនុ្ទ 2545 ទទួលបាន Nova Gift Box និងកែវទឹកដ៌មានតម្លៃ ។

លោក អែម យុទ្ធូ នាយកផែ្នកទីផ្សារជាន់ខ្ពស់ក្រុម​ហ៊ុន Huawei បាន​ឲ្យ​ដឹង​ថា​ នេះ​ជា​លើក​ដំបូង​របស់​ក្រុម​ហ៊ុន​ក្នុង​ការ​បង្កើត​ការ​ប្រកួត​ហ្គេម PUBG Mobile ក្នុង​លក្ខណៈ​ទ្រង់​ទ្រាយ​ធំ​បែប​នេះ។ មូលហេតុ​ចម្បង​ធំ​មួយ​ទៀត​នោះ​គឺ​ដើម្បី​ជួប​ជុំ​អ្នក​ចូល​ចិត្ត​លេង​ហ្គេម​ PUBG នៅ​លើ​ទូរសព្ទ​ ជាពិសេស​នៅ​លើ​ស្មាត​ហ្វូន​ស៊េរី​ថ្មី​ Nova3|Nova3i របស់ Huawei តែ​ម្ដង ដោយបង្ហាញពីសមត្ថភាពនិងល្បឿន CPU ដែលជាប្រភេទ GPU Turbo ​ ដែលលឿនរលូនជាមួយនឹង RAM 4GB/ROM128GB សម្រាប់ Nova 3i និង​​ RAM 6GB/ROM128GB សម្រាប់ Nova 3 ។

លោកក៌បានឆ្លៀតឪកាសពិសេសនេះពន្យល់បន្ថែមថា “តាមពិតទៅថ្ងៃនេះមានកម្មវិធីពិសេសជាច្រើន មិនមែនតែការប្រកួតហ្គេម​ PUBG ម្យ៉ាងនោះទេ​ ក្រុមហ៊ុនក៌បានចេញនូវកម្មវិធីប៉្រម៉ូសិនកក្រើករដូវភ្ជុំ តម្លៃពិសេសៗ កាដូល្អៗ ថែមអស់ស្ទះ ឡូយម៉្មង សម្រាប់គ្រប់ម៉ូដែល Huawei ដែលមានលក់សព្វថ្ងៃ នឹងគម្រោងនាំចូលមកនូវពណ៏ថ្មីៗរបស់ Nova3|Nova3i គឺពណ៌លឿងចាំងមាសសម្រាប់ Nova3 ចំណែកឯពណ៌សចាំង​ប្រាក់សម្រាប់​ Nova3i ផងដែរ”​ ។

កម្មវិធីនេះក៌មាន​ការ​ប្រគំ​តន្ត្រី​​ដ៏​អស្ចារ្យ​ ការលេងហ្គេមលើឆាកឈ្នះរង្វាន់ភ្លាមៗដែល​មាន​មាន​ការ​ចូល​រួម​ពី​តារា​ចម្រៀង​ក្នុង​ចិត្ត​​យុវវ័យ​ ថេណា ​តារាចម្រៀងជួរមុខផ្នែក Original Song រួម​ជាមួយ​តារា​ម៉ូដែល សុផា លីនដា ពីយ៉ាវេហ្គា ហេង​ សុខវាសនា​​ ​តារាកិតិ្តយ លោក សុខ សាននី​ ​ វីដឃូល៏រ ​លីលីយ៉ាកា  និង ពិធីករ លោក ឈៀង ដាវុធ ពិធីការិនី​ ខៀវ សានសាណា​ អ្នកសារព័ត៌មាន ជាដើម​ ជាមួយនឹងអ្នកចូលរួមទស្សនាប្រមាណ​ 2000-2500 នាក់​ ណែកក្តន់ពេញ ជាពិសេស​ជាង​នេះ​ទៅ​ទៀត​គឺ ការ​បង្ហាញ​ខ្លួន​យ៉ាង​ពិសេស​របស់​របស់​កំពូល​អ្នក​លេង​ហ្គេមនិងគណកម្មាធិការ ​ដូចជា ស្ដេច​ហ្គេម Noobie GMK និង Frost ZK Cambodia Gaming ផងដែរ៕​​​​​​​​​​​

ដោយ៖ រដ្ឋា

SHARE