បែកធ្លាយ! Ferrari ចេញរថយន្តប្រភេទ SUV ផ្អើល​ Lamborghini ទៀតហើយ

229

”Ferrari ចេញប្រភេទរថយន្ត​ SUV” ពាក្យមួយឃ្លានេះលឺហើយសឹងតែមិនគួរឲ្យជឿ។​ ជាការពិតណាស់កាលពីយប់មិញនេះ​ Ferrari បានប្រកាសក្តែងៗថា ខ្លួននឹងបង្កើតរថយន្តប្រភេទ SUV ដើម្បីចូលប្រលូកក្នុងទីផ្សាររថយន្ត​ SUV នៅក្នុងឆ្នាំ២០២២។ រថយន្តដែល​ Ferrari បានបង្កើតនេះមានឈ្មោះថា Purosangue ។

នេះជាលើកដំបូងបំផុតដែល​ Ferrari បានបង្កើតរថយន្តដែលមានទ្វារ៥បែបនេះក្នុងប្រវត្ថិសាស្ត្ររបស់ខ្លួន។ Ferrari បានបង្ហើបថា Purosangue នឹងមានភ្ជាប់ជាមួយនឹងប្រព័ន្ធ Hybrid និងម៉ាសុីនសាំងធម្មតា។ វានឹងមានម៉ាសុីនខាងមុខនិងប្រអប់លេខខាងក្រោយ។ មិនតែប៉ុន្នោះរថយន្តនេះនិងមានដំបូលស្រដៀងនឹង​ BMW X6 ក៏ប៉ុន្តែ​ Ferrari នៅតែរក្សាទម្រង់ជារថយន្តស្ព័រដដែលគឺ​ Ferrari បាននិយាយថា Purosangue មិនមានមាឌធំដូចជា​ Lamborghini Urus នោះទេ។

 

ដោយសារតែរថយន្តនេះនៅជាគម្រោងនៅឡើយ ហេតុនេះហើយទើបមិនមានពត៌មានជាក់លាក់ណាមួយបញ្ជាក់ពីម៉ាសុីនរបស់រថយន្តនេះ និងប្រព័ន្ធផ្សេងៗនៅឡើយទេ។

ដោយ៖ ករុណា

SHARE