Lazio បន្តកុងត្រាខ្សែបម្រើវ័យ ២៣ ឆ្នាំ បញ្ចប់ក្តីសង្ឃឹម Mourinho (មានវីដេអូ) !!!

115

កីឡាករសញ្ជាតិ ស៊េប់ី  វ័យ ២៣​ឆ្នាំ , Sergej Milinkovic-Savic បានបង្អួតទម្រង់លេងយ៉ាងល្អដល់ក្រុមលីកកំពូលអ៊ីតាលី (Serie A) , Lazio កាលពីរដូវកាល ២០១៧ – ២០១៨​ កន្លងទៅនេះ ។ ដោយរូបគេបាន បានទាក់ចិត្តគ្រូបង្វឹកសញ្ជាតិ ព័រទុយហ្គាល់ លោក Jose Mourinho ជាខ្លាំង ក្រោយការបង្ហាញយ៉ាងល្អអោយក្រុមជម្រើសជាតិ ស៊េបី ក្នុងព្រឹត្តិការណ៌ FIFA World Cup 2018 នៅប្រទេសរុស្ស៊ី ។

Savic Plays for Serbia National Team
Savic at Lazio

ប៉ុន្តែថ្មីៗនេះ រូបគេបានសម្រេចបន្តកុងត្រាជាមួយ Lazio រហូតដល់ឆ្នាំ ២០២៣​ ឯណោះដែលជាហេតុធ្វើអោយ លោក Jose Mourinho ខកចិត្តយ៉ាងខ្លាំងចំពោះការសម្រេចចិត្តរបស់គេ , ស្របពេលដែល Paul Pogba កំពុងតែលេចលឺដំណឹងថាអាចនឹងចាកចេញទី Barcelona ទៀតផង ។

Savic ស៊ុតបញ្ចូលទី ២៩ គ្រាប់ក្នុងចំណោម ៣៣ ប្រកួតអោយ Lazio ក្នុងក្របខ័ណ្ឌ Serie A កាលពីរដូវកាលមុននេះ និង ស៊ុតបញ្ចូលទី ៩ គ្រាប់ក្នុងការបង្ហាញ ១០​ លើកនូវក្របខ័ណ្ឌ UEFA Europa League កាលពីរដូវកាល ២០១៧ – ២០១៨ មុននេះផងដែរ ។ គួរបញ្ជាក់ផងដែរថា Savic ក៏ជាគោលដៅរបស់ ក្រុមយក្សស Real Madrid ផងដែរ ក្រោយការចាកចេញរបស់ Cristiano Ronaldo ទៅ Juventus ។

 

ដោយ ៖ សាន

 

 

 

SHARE