ផ្អើលស្រុកខ្មែរ! ឪពុកប្រធានកងពលថ្នាក់ឧត្តមសេនីយ៍ តែកូនជួញដូរគ្រឿងញៀន

55430

ផ្អើលស្រុកខ្មែររឿងកិច្ចសហការរវាងកម្លាំងជំនាញការិយាល័យបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថខេត្ត ដឹកនាំដោយលោកវរសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារប្រឆាំងបទល្មើសគ្រឿងញៀន  ជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្ត បន្ទាយមានជ័យ បានចុះបង្ក្រាបករណីជួញដូរគ្រឿងញៀនកាលពីថ្ងៃទី១៧ កញ្ញា ដោយឃាត់ខ្លួនជនសង្ស័យ ៦ នាក់ ដោយក្នុងនោះមានម្នាក់ជាកូនប្រុសរបស់ប្រធានកងពលតូចលេខ ៤១ លោក នាង ឃីម។ ហើយកូនប្រុសប្រធានកងពលថ្នាក់ឧត្តមសេនីយ៍រូបនេះមានឈ្មោះថា ឈ្មោះ ឃឹម ចំរើនកូរ៉ាមានតួនាទីជានាយទាហាន នៅកងពលតូចលេខ៤១ ឋានន្តរស័ក្តិ វរសេនីយ៍ទោ ជាមេខ្លោង ក្នុងរឿងនេះតែម្តង។

ការបង្ក្រាបនេះលទ្ធផលដកហូតបានកាំភ្លើងខ្លី ៤ ដើម រួមគ្រាប់ក្រៅបង់ជាច្រើន និងរថយន្ត ៣ គ្រឿង និងវត្ថុតាងថ្នាំញៀនប្រភេទអំហ្វេតាមីនជិត ២ គីឡូក្រាម និង ម៉េតំហ្វេតាមីន ជិត ១ គីឡូក្រាម។ ជនសង្ស័យទាំង ៦ នាក់ និងសម្ភារៈដកហូតទាំងអស់ត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថរៀបចំបែបបទលិខិតស្នាមដើម្បីចាត់ការបន្តតាមនីតិវិធី៕

ដោយ៖ រដ្ឋា 

SHARE