ផ្អើល Fan ផ្គាប់មុខ Apple ពេលដែល Huawei ចែកកាដូ កំឡុងពេលខ្លួនដេកចាំទិញ iPhone ស៊េរីថ្មីមុខ Apple Store (វីដេអូ)

173

ផ្អើលអស់សារព័ត៌មានពេលដែលមានបុគ្គលិក Huawei ជាច្រើនបាននាំគ្នាមកចែកកាដូជា Power Bank ដល់អ្នកស្រលាញ់ផលិតផល Apple ផ្គាប់មុខជាច្រើននាំគ្នាដេកតម្រង់ជួរចាំទិញ iPhone ជំនាន់ក្រោយនៅមុខហាង Apple នៅសាំងហ្គាពួរតាមបណ្តាវិថី Orchard ។

យោងងតាមកាសែតក្នុងស្រុករបស់ SG mothership  បានឲ្យដឹងថា Huawei បានចំណាយ Power Bank ប្រមាណ ២០០គ្រឿង ចែកជូនអ្នកដេកចាំទិញ iPhone ដោយភ្ជាប់ជាមួយនឹងពាក្យថា “You’ll need it. (អ្នកនឹងត្រូវការវាជាមិនខាន)៕

ដោយ៖ រដ្ឋា

ប្រភព៖​ mothership.sg

SHARE