នោះ​! ​ពេល​នេះ ឧត្ដមសេនីយ៍​ ជួន​ សុវណ្ណ ​បញ្ជា​ឱ្យ​គេ​រក​មុខ​​បុរស​ខ្លាំង​ដកកាំភ្លើង​រក​បាញ់​គេ​នោះហើយ

303

កាល​ពី​យប់មិញ​នេះ​មាន​ករណី​រក​បាញ់​គ្នា​មួយ ​ដែល​កើត​ឡើង​ដោយ​ខាង​ប៉ូលិស​ម្នាក់​ ជិះ​ម៉ូតូ​ដេញ​តាម​ប្រជាពល​រដ្ឋ​ម្នាក់ ​ហើយ​ដក​កាំភ្លើង​រក​បាញ់​គេ​ថែម​ទៀត។

បើ​តាម​ការ​បញ្ជាក់​របស់​លោក ផែង វណ្ណៈ ​បុរស​ដែល​រក​បាញ់​គេ​នោះ​ឈ្មោះ​ថា លន់​ ស៊ីវថេង​ ឋានន្តរស័ក្តិ​ អនុសេនីយ៍ឯក​ អត្តលេខ​ ៧៥៣៣២​ ជាមន្ត្រីនគរបាលក្រសួងមហាផ្ទៃ។ ដោយ​ពេល​នេះ ​ឯកឧត្ដម​នាយឧត្ដមសេនីយ៍​ ជួន​ សុវណ្ណ​ អគ្គស្នងការរង​ និង​ ជាស្នងការនគរបាលរាជធានី​ បញ្ជាអោយសមត្ថកិច្ចស្រាវជ្រាវករណីនេះហើយដើម្បីចាត់វិធានការណ៍តាមច្បាប់​ ហើយ​។

ទស្សនា​វីដេអូ៖

អត្ថបទ៖ សោម ស៊ីណា