នៅ​ចាំ​អត់ ​សង្ឃ​ល្បី​លើ​ Facebook ​ពេល​នេះ​ត្រូវ​កាត់​ទោស​ ១១៤​ឆ្នាំ​

587

សង្ឃ​ព្រះ​នាម Wirapol Sukphol ត្រូវ​បាន​តុលាការ​ព្រហ្មទណ្ឌ​ថៃ សម្រេច​ផ្ដន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល ១១៤​ឆ្នាំ​ពី​បទ​បោកប្រាស់​លុយ​បរិច្ចាគ​គេ។

នេន​ខាំ អាយុ​៣៩​ឆ្នាំ បាន​រង​ការ​ចោទ​ប្រកាន់​ពី​បទ​បោកប្រាស់​លុយ​បរិច្ចាគ​ពី​មនុស្ស​ចំនួន ២៩​នាក់ ដើម្បី​យក​ទៅ​ទិញ​យន្តហោះ និង​ឡាន​ទំនើបៗ​ជា​ច្រើន​គ្រឿង។ ​នេន​ខាំ ត្រូវ​ចាប់​បាន​និង​បញ្ជូន​មក​ស្រុក​វិញ ​ដោយ​ប៉ូលិស​អាមេរិក ​ក្រោយ​ពី​រក​ឃើញ​ថា​លោក ​បាន​បោក​ប្រាស់​លុយ​បរិច្ចាគ​ពី​គេ​ដែល​ផ្ដល់​ជូន​ដើម្បី​យក​ទៅ​ធ្វើ​បុណ្យ។ មនុស្ស​ទាំង​២៩​នាក់​ដែល​បាន​ឱ្យ​ប្រាក់​ទៅ​អតីត​នេន​អង្គ​នេះ ​មាន​ចំនួន​៨៦​ម៉ឺន​ដុល្លារ​អាមេរិក។

ចំពោះ​រឿង​បោក​ប្រាស់​នោះ គឺ​នេន​ខាំ ​បាន​ប្រាប់​ទៅ​គេ​ថា​​ព្រះ​ឥន្ទ្រ​បាន​ឲ្យ​លោក​កសាង​រូប​សំណាក​ព្រះ​ពុទ្ធ​ធំ​បំផុត​នៅ​លើ​ពិភពលោក ដូច្នេះ​ហើយ​ទើប​បាន​ជា​ប្រជាជន​ជឿ និង​បាន​ផ្ដល់​ជា​ប្រាក់​ឱ្យ​តែ​ម្ដង ដើម្បី​សម្រេច​តាម​នេះ៕

ដោយ៖ សោម សីណា

SHARE