អាន​សម្ដី ពេជ្រ ថៃ ​ចំពោះ​លោក​យាយ​របស់​គេ ពិត​ជា​រំភើប​ខ្លាំង​ណាស់

587

ពេលនេះកូននឹក កូនសែនរលឹក នឹកដល់ម៉ែចាស់ ម៉ែឃ្លាតទៅឆ្ងាយ មិនត្រឡប់ច្បាស់ កូននឹកខ្លាំងណាស់ ម៉ែចាស់ម្ចាស់ថ្លៃ។ កូននឹកដល់កាលក្បែរកាយរាល់ថ្ងៃ មិនដែលឃ្លាតឃ្លាមួយទិវារាត្រី ម៉ែមើលថ្នមបីចៅតូចមួយនេះធំក្ដីកាលណាបើកធ្មេចនេត្រា មានម៉ែនៅក្បែរ ថ្នាក់ថ្នមដល់កូន មិនដែលត្អូញត្អែ ម៉ែចាស់មើលថែ មិនដែលសៅហ្មងទោះកាលពេលនោះ កូនតូចគ្មានឈ្មោះល្បីដូចរាល់ថ្ងៃ តែកូនកក់ក្ដៅពេលបានក្បែរកាយម៉ែថ្លៃ រាល់ពាក្យសម្ដីដែលម៉ែទូន្មាន ពេលនេះកូនល្បី គ្រប់ញាតិប្រុសស្រី ជិតឆ្ងាយស្រឡាញ់ កូនសង្ឃឹមថាកូននឹងប្ដូរវិញ ជូនម៉ែសម្លាញ់ដែលខំប្រឹងប្រែងតែអនិច្ចាពេលនេះវាសនា អ្នកម្ដាយឃ្លាតឆ្ងាយទៅចោលកូនតូច អោយរងារកាយម៉ែអើយឃ្លាតឆ្ងាយៗចោលកូនហើយកូនយំស្ទើក្ស័យព្រោះតែម្ដាយថ្លៃ គ្មានថ្ងៃវិលវិញពេលនេះកូនគ្មានអ្នកណាទន្ទេញ ចាំផ្លូវវិលវិញពេលកូនច្រៀងចប់កូនសូមលើកដៃបួងសួងបុណ្យផ្សងសន្សំ កូនសូមជូនម៉ែ សូមម៉ែទៅដល់ឋានសុខកុំប្រែ កូនសច្ចាដែរជាចៅម៉ែចាស់រហូត៕

ដោយ៖ សោម​ សីណា

SHARE