ដល់​កម្រិត​ប្រកាសអាសន្ន​! ទឹកជំនន់​ក្នុង​ខេត្ត​ឧត្តរមានជ័យ​ឡើង​ខ្លាំង​ណាស់

1141

ទឹក​នៅ​ទំនប់​អាងទឹក​០៥ ស្ថិតក្នុង​ឃុំ​អូរ​ស្វាយ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧត្តរមានជ័យ បាន​ហក់​ឡើង​ដល់​កម្ពស់​២,២០​ម៉ែត្រ ដែល​ជា​កម្ពស់​ដែល​ត្រូវ​ប្រកាស​ឱ្យ​ប្រុងប្រយ័ត្ន នា​រសៀល​ថ្ងៃ​ទី​០៩ ខែ​សីហា នេះ។

​មន្ត្រី​ក្រសួង​ធនធានទឹក​និង​ឧតុនិយម បញ្ជាក់ថា ទឹក​ហក់​ឡើង​ខ្លាំង​នេះ គឺ​ដោយសារ​មាន​ភ្លៀង​ធ្លាក់​ច្រើន​ជា​បន្តបន្ទាប់​នៅ​តំបន់​ផ្ទៃ​រង​ទឹកភ្លៀង​របស់​អា​ង។

​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្ត​ឧត្តរមានជ័យ បានសម្រេច​បើកទ្វារ​អាង​ចំនួន​០៣​ប្រឡោះ ដើម្បី​រំដោះ​ទឹកជំនន់​នេះ​ទៅកាន់​អាងទឹក​តា​ម៉ុក អាងទឹក​ទំនប់​ថ្មី ស្ថិតក្នុង​ស្រុក​អន្លង់វែង រួច​បន្ត​ទៅ​រក្សាទុក​នៅ​អាង​ទឹកស្ទឹង​ស្រែង​ជំហាន​២ ស្ថិតក្នុង​ស្រុក​ចុងកាល់៕

ដោយ៖ សោម សីណា​

SHARE