​​​ញាក់សាច់បស់ Huawei ហើយពេលនេះ! ទីផ្សារ​ពិភពលោក​ហក់​ខ្លាំង ចំណែកកម្ពុជាមិន​បង្អង់​​បើក​ការកុម្ម៉ង់​​ nova 3 និង nova 3i ភ្លាមៗ

6661

បន្ទាប់ពី​វ៉ា​ដាច់គូ​ប្រជែង Apple ​មក​ ពេល​នេះ​ក្រុមហ៊ុន Huawei ដែល​កំពុង​គ្រង​​​​តំណែង​លេខ ២ ខាង​ផលិត​ស្មាត​ហ្វូន​ធំបំផុត​ក្នុងពិភពលោកត្រូវ​បាន​​​រាយការណ៍​ពី​ជោគជ័យ​ដ៏​​​អស្ចារ្យ​នៅ​ឆមាស​ទីមួយ ជាមួយ​តួលេខលក់​ដ៏​ច្រើនសន្ធឹកចំនួន​ជាង ៩៥ លាន​គ្រឿង​ឯណោះ។ នេះ​បើ​យោង​តាម​​ទិន្នន័យ​ពី IDC ដែល​បញ្ជក់ពីភាពជោគជ័យ​របស់​ Huawei ​​គ្របដណ្ដប់​ទីផ្សារ​​​សកល​លោក រហូត​ដល់ទៅ ១៥,៨ ភាគរយ។

សាទរ​នឹង​ជោគជ័យ​​លើ​ទីផ្សារ​ពិភពលោក​​នេះ ​លោក រីឆាត យូ អគ្គនាយក​ក្រុមហ៊ុន Huawei Consumer Business Group បាន​មានប្រសាសន៍​ថា៖ «នៅ​កំឡុងពេល ៦ ខែ​ចុង​ក្រោយ​​នេះ គឺ​ជា​វេលា​ដ៏​អស្ចារ្យ​​មិនគួរ​ឲ្យ​​​ជឿ​សម្រាប់ក្រុមហ៊ុន​យើង ជាមួយ​ការ​​រីក​ចម្រើន​ដ៏​ខ្លាំងក្លា​ទាំង​​ទីផ្សារ និង​ខ្សែ​ចង្វាក់​ផលិតកម្ម»។

ទន្ទឹម​នឹង​ជោគជ័យ​នេះ​ផង​ដែរ នៅ​បណ្ដា​ប្រទេស​ធំៗ​មួយចំនួន ដូចជា អ៊ីតាលី ប៉ូឡូញ ចិន រុស្ស៊ីព័រទុយហ្គាល់ និង​អេស្ប៉ាញ Huawei បាន​ឈរ​លំដាប់​លេខ​មួយ​។ នេះ​បើ​យោង​តាម​ទិន្នន័យ​ពី GFK​ ពីខែ​​ឧសភា ហើយប្រ៊េន​នេះ​​​​បានឈរ​លំដាប់​លេខ ២ ទៅបណ្ដា​​ប្រទេសធំ​ៗ​​ចំនួន ៣០ (បារាំង ហុងគ្រី អូទ្រីស ក្រូអាត​ហ្វាំងឡង់ អេហ្ស៊ីប ឆេក រ៉ូម៉ានី ម៉ាឡេស៊ី កូឡុំប៊ី អារ៉ាប់រួម និង​ថៃ ជាដើម)។

ដំណើរ​វិវឌ្ឍន៌​ដ៏​គួរ​ឲ្យ​ស្ញើច​សរសើរ​របស់​ផលិតផល​ស្មាតហ្វូន ​ទាំង​ម៉ូដែល​ប្រណីត និង​​លំដាប់​កណ្ដាល បាន​​ធ្វើ​ឲ្យ​រីក​ចម្រើន​ខ្លាំង​ក្លា​ ដល់​គុណ​តម្លៃ​នៃ​ប្រ៊េន ហើយ​​ Huawei គឺ​​ជា​ក្រុមហ៊ុន​លំដាប់អន្តរជាតិឈានមុខធំចិនតែ​មួយ​គត់ ដែល​អាច​រក្សា​​តំណែង​​ក្នុង​​បញ្ជី Forbes’ 2018 top 100 លំដាប់ទី ៧២។​ ការ​លក់ស្មាតហ្វូន ​​ដែល​រួម​ចំណែក​ដល់ជោគជ័យ​នេះ​រួមមាន​ម៉ូដែល​ Huawei P20 Series ​ឈាន​ដល់​ជាង ៩ លាន​គ្រឿង Huawei Mate 10 Series មាន​​​តួលេខ​​ចែកចាយ​ជាង ១០ ​លាន​គ្រឿង និង Huawei nova Series​ មាន​អ្នក​ប្រើប្រាស់ជាង ៥០ លាន​នាក់ ។

នៅកម្ពុជា ស្មាតហ្វូន​ Huawei P20 រឺ​ Huawei P20 Pro ទទួលបាននូវការពេញនិយមនិងកោតសរសើអំពីសំណាក់អតិថិជិនជាពិសេស តារាបង្ហាញម៉ូត តារាចម្រៀង តារាសំដែង អ្នកថតរូបអាជីព អតិថិជនលំដាប់តំណែងប្រធានរឺនាយកក្រុមហ៊ុន ដែលបានប្រើនិងទុកចិត្តលើគុណភាព បច្ចេកវិទ្យា សំខាន់ការ រចនាល្អឥតខ្ចោះ និងការថតរូបស្អាតៗត្រជាក់ភ្នែក​កំពុងអង្រូនបេះដូងអ្នកប្រើប្រាស់ជាមួយនឹងសមត្ថភាពដ៏អស្ចារ្យគ្មានគូរប្រៀប បាននិងកំពុង​អង្រួន​បេះដូង​អ្នកប្រើប្រាស់​ជាមួយនឹង​សមត្ថភាព​ដ៏​អស្ចារ្យ​គ្មាន​គូរ​ប្រៀប​នៃ​ការថតរូប​បែប​Portrait, ព្រាល​ផ្ទៃ​ខាងក្រោយ​, ពន្លឺ​ខ្សោយ​, ទេសភាព ថត Super Slow Motion ថតហ្សូមកប់បានឆ្ងាយ និង បែប​សិល្បៈ​ស៊ី​វិ​ល័យ។

ស៊េរី Huawei nova 3 ដែល​​បំពាក់​កាមេរ៉ា​មុខ​ពីរគ្រាប់ទំហំ 24M + 2MP និង​កាមេរ៉ា​ភ្លោះ​ខាង​ក្រោម​ទំហំ 24M + 16MP។ ជាមួយ​ lens កាមេរ៉ា​បែប​អាជីព វា​ធ្វើ​ឲ្យ​កម្រិត​រូបភា​ដិត​ច្បាស់​ល្អ បូករួមទាំង tool ច្រើន​ជម្រើស​ដូចជា​​ជំនួយ​​ឲ្យ​ស​ភ្លឺ​ច្បាស់​​​ស្អាត​បែបធម្មជាតិ។ ក្រៅពី​ផ្ដល់នូវគុណភាពរូប​កម្រិត​អាជីព ស្មាតហ្វូន​ HUAWEI nova 3 series អាច​ផលិត​រូបថត​​បែប bokeh effect ។ មុខងារ HDR effect ធ្វើ​ឲ្យ​មានតុល្យភាព​ពន្លឺ​​ រូបភាព​ច្បាស់​គ្រប់ចំណុច មិនថា​​​ស្ថានភាព​ចាំង​ខ្លាំង​​ ជាមួយ​កម្រិត Aperture 1.8 វា​ធ្វើ​ឲ្យ​រូប​កាន់តែ​ភ្លឺ ហើយ​ក៏​ងាយស្រួល​ថត​ពេលយប់ដែរ។

បច្ចេកវិទ្យា AI សម្គាល់​ប្លង់​រូបភាព​ដោយស្វ័យ​ប្រវត្តិ មាន​​នៅ​កាមេរ៉ា​ទាំង​ក្រោយ និង​មុខ​ជួ​យ​ការ​ថត​សែលហ្វី​ស្អាត​ដូច​តារា។ ជាមួយ​ការ​​ឌីហ្សាញ​រាង​រៅ​​ដ៏ប្រណីត​ ប្រើ​កញ្ចក់​ស្រោប​ទាំង​មុខ និង​ក្រោយ​​​ប្រដេញពណ៌ភ្លឺ​ចែងចាំង​ លម្អ​ដោយគែម​​អាលុយមីញ៉ូម Huawei nova 3 ក៏​បំពាក់​នូវ​អេក្រង់ឆក​ដ៏កំពុង​ពេញនិយម​ ​ធំ​ពេញភ្នែក ទំហំ ៦,៣ អ៊ីញ កម្រិត Full HD+ 409 ppi។ Huawei nova 3 បំពាក់​ដោយ chip Kirin 970, GPU Mali-G72 PM12, CPU 8 Core 4 រត់​នៅល្បឿន 2.4 និង 1.8 ហើយ​មាន RAM 6GB, ROM 128 G រីឯ nova 3iបំពាក់ chip Kirin 710 កម្លាំង​ថ្ម​វិញ​ក៏​មិនណយ​ដែរ គឺ 3750 mAh សម្រាប់ nova 3 និង 3340 mAh សម្រាប់ nova 3iហើយ​មាន Fast Charg ទៀតផង។ ប្រព័ន្ធ​​សុវត្ថិភាព​​មានស្គេន​​ម្រាមដៃ និងដោះសោរ​​ដោយ​ប្រើមុខ​បាន​គ្រប់មុំ (3D)​ជាមួយ​នឹង​​កំណើន​តម្រូវការ​​បទពិសោធ​លេង​ហ្គេម​ដ៏​រលូន Huawei បាន​​ដាក់​ឲ្យ​ប្រើ​នូវ GPU Turbo ជួយ​​បង្កើន​​ដំណើរការ​កា្រហ្វិក​​ឥតទាល់ចិត្ត ​ដ៏​រំជើបរំជួល និង​ជក់ចិត្ត​សម្រាប់​យុវវ័យ។

ស្រប​នឹងជោគជ័យ​លើ​​ទីផ្សារ​ពិភពលោក​ ក៏​ដួច​ជា​ប្រជាប្រិយភាពខ្ពស់​ មិនថា​​ P Series, Mate Series, Y Series ស៊េរី Huawei ​ក៌បានបើក​ទទួល​ការ​កុម្ម៉ង់ Huawei nova 3 (តម្លៃ ៤០០ជាង)និង​ nova 3i (តម្លៃ ៣០០ជាង)ជាស្មាតហ្វូន​ស៊េរី​ថ្មី បច្ចេកវិទ្យា កាមេរ៉ា AI បួន​គ្រាប់ ​អតិថិជន​​នៅប្រទេស​កម្ពុជា ​ដែល​​ធ្វើការកម្ម៉ង់​ទុក​ថ្ងៃ​នេះ ​​នឹង​ទទួល​បាន​ស៊ីម​ស្មាត ជាមួយ​កញ្ចប់សេវាកម្ម​ធំ​ហ្មង ១២ សប្ដាហ៍ (nova 3i) និង ១៦ សប្ដាហ៍ (nova 3)៕

តោះ​ទស្សនា​វីដេអូ​លម្អិត​ស្ដី​ពីការ​កុម្ម៉ង់​ទុក​ជាមុន៖

ដោយ៖ រដ្ឋា

SHARE