អស្ចារ្យ​ណាស់! ​ជប៉ុន​វិនិយោគ​ ១​ ពាន់​លាន​ដុល្លារ បង្កើត​សួន​សត្វ​ធំ​គ្មាន​ ២​នៅ​កម្ពុជា

3633

ក្រុមហ៊ុន​ជប៉ុន​ B.M. Nature Safari Co. LtD., បានសហការជាមួយរាជបណ្ឌិត្យសភាកម្ពុជា រៀបចំបង្កើតសួនសត្វដ៏ធំមួយនៅតំបន់ព្រៃភាគខាងជើងប្រទេស នៅក្នុងទឹកដីនៃខេត្តព្រះវិហារ ដោយគ្រោងចំណាយទឹកប្រាក់វិនិយោគប្រមាណ១ពាន់លានដុល្លារអាមេរិក។

យោងតាមការប្រកាសជាផ្លូវការរបស់រាជបណ្ឌិត្យសភាកម្ពុជាកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៨កន្លងមក។ ក្នុងជំនួបរវាងរាជបណ្ឌិត្យសភាកម្ពុជា និងក្រុមហ៊ុន B.M. Nature Safari Co. LtD., បានចុះអនុស្សរណៈយោគយល់គ្នារស្តីពី «ការសិក្សារៀបចំបង្កើតសួន Safari ដើម្បីអភិរក្សសត្វព្រៃនៅក្នុងឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាតេជោសែន ឫស្សីត្រឹប»។

ក្នុងឱកាសនោះឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា គុណតម្លៃសំខាន់បំផុតបីចំណុចដែលរាជបណ្ឌិត្យសភាកម្ពុជាមានចក្ខុវិស័យសម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍នៅឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាតេជោសែនឫស្សីត្រឹប៖

១- ទេសចរណ៍ធម្មជាតិ មានសត្វ និង ព្រៃឈើ
២- ទេសចរណ៍វប្បធម៌ មានឡស្លដែកដែលបន្សល់ទុកមកតាំងពីសម័យមុនអង្គរ និងវប្បធម៌ជនជាតិកួយខេត្តព្រះវិហារ
៣-ទេសចរណ៍សិប្បនិម្មិត ក្នុងនោះនឹងមានបង្ហាញជាលក្ខណៈទេសចរណ៍បែបផលិតផល មានន័យថា អ្នកទេសចរនឹងបានឃើញទាំងតម្លៃធម្មជាតិជាមួយនឹងផលិតផលផ្សេងៗដែលផលិតនៅក្នុងតំបន់ឧទ្យានដោយផ្ទាល់ ហើយនៅឧទ្យានអាចនឹងមានខ្សែរ៉ត សម្រាប់ភ្ញៀវជាតិនិងអន្តរជាតិ សម្រាប់ទស្សនាតំបន់សួនសត្វ និង ព្រៃធម្មជាតិដ៏ស្រស់បំព្រងផងដែរ៕

ដោយ៖ សោម សីណា

SHARE