អាណិត​ពេក! សិរីមន្ត​ ផ្តល់ទឹកប្រាក់ឲ្យ ចាន់ សម័យ​ ១ពាន់​ដុល្លារ

422

ខេមរៈ សិរីមន្ត បាន​សម្រេច​ផ្ដល់​ប្រាក់​ចំនួន​១ពាន់​ដុល្លារ ដើម្បី​ជួយ​ដល់លោក ចាន់ សម័យ ​ម្ចាស់​បទ “​សុំមេមាន់​មួយ” ដែល​កំពុងតែ​ធ្លាក់​ខ្លួន​ឈឺ​ និង​ជួប​បញ្ហា​​សេដ្ឋកិច្ច​ជា​ច្រើន​ឆ្នាំ​មក​ហើយ។

លោក អេង វត្ថា ក្រៅ​ពី​តារា​ចម្រៀង ខេមរៈ សិរីមន្ត នៅ​មាន​សប្បុរសជន​ជា​ច្រើន​រូប​ទៀត​ដែល​បាន​ចូល​រួម​ជួយ​ដល់ លោក ចាន់ សម័យ សរុប​ជា​ទឹក​ប្រាក់ ក្រុម​របស់​លោក​​​ទទួល​បាន​ជិត២ពាន់​ដុល្លារ​ ​ដោយ​ប្រាក់​ទាំង​នោះ នៅ​ក្នុង​ដៃ លោក ចាន់ សម័យ ​ទាំង​អស់ លោក​នឹង​ធ្វើ​បញ្ជី​ប្រកាស​ជា​សាធារណៈ​ឆាប់ៗ​នេះ។

សិរីមន្ត ​កំពុង​តែ​ជាប់​ទៅ​ច្រៀង​នៅ​ប្រទេស​ថៃ ថវិកាចំនួន ១ ០០០ ដុល្លារ ត្រូវបានលោក ខេមរៈ ភារុណ ជាបងប្រុសយកទៅប្រគល់ដល់ដៃតារាចម្រៀង ចាន់ សម័យ៕ ដោយ៖ សោម សីណា