អាជ្ញាធរជប៉ុន ប្រកាសឲ្យពលរដ្ឋប្រុងប្រយ័ត្នរឿងមួយ ក្រោយទឹកជំនន់

311

ក្រោយ​ពេល​គ្រោះ​មហន្តរាយ​បាន​បញ្ចប់​នៅ​ថ្ងៃ​អង្គារ​នេះ ប្រជា​ពល​រដ្ឋ​នាំ​គ្នា​សម្អាត​ដី​ភក់​ក្នុង​តំបន់ ខណៈ​ដែល​អ្នក​ជួយ​សង្គ្រោះ​កំពុង​ស្វែង​រក​អ្នក​បាត់​ខ្លួន​បន្ត​ទៀត។ យ៉ាង​ណា​ក៏​ដោយ អាជ្ញាធរ​ជប៉ុន​បាន​ប្រកាស​ឲ្យ​ពលរដ្ឋ​ប្រុង​ប្រយ័ត្ន​អំពី បញ្ហា​ពុល​ចំណី​អាហារ ដោយ​ណែនាំ​ឲ្យ​លាង​ដៃ​ឲ្យ​បាន​ស្អាត និង​អនុវត្ត​វិធានការ​ផ្សេង​ៗ​ដើម្បី​ជៀស​វាង​បញ្ហា​នេះ​។ លើសពី​នេះ​ទៀត ប្រជាជន​ទាំង​អស់​ត្រូវ​បាន​ណែនាំ​ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ខណៈ​ដែល​ដី​ភ្នំ​អាច​បាក់​មក​ម្ដង​ទៀត​គ្រប់​ពេលវេលា។

កាលពី​ថ្ងៃទី៧ ខែ​កក្កដា ឆ្នាំ​២០១៨​ទឹក​ជំនន់​ដ៏​អាក្រក់ និង​ភ្លៀង​ឥត​ឈប់​ឈរ បាន​វាយ​ប្រហារ​មក​លើ​ភាគ​ខាង​លិច​ប្រទេស​ជប៉ុន ដែល​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​យ៉ាង​ហោច ១៧៦​នាក់​បើ​គិត​មក​ត្រឹម​ពេល​នេះ។​ ជាមួយ​គ្នា​ដែរ ប្រធានាធិបតី​ជប៉ុន​លោក Shinzō Abe ត្រូវ​គេ​រាយការណ៍​ថា​បាន​លុប​ចោល​គម្រោង​ទៅ​កាន់​បរទេស ហើយ​គ្រោង​នឹង​ចុះ​ទៅ​កាន់​តំបន់​រង​គ្រោះ​នៅ​ថ្ងៃ​ពុធ​នេះ៕

ដោយ៖ សោម​ សីណា