សូម​ប្រយ័ត្ន!អ្នក​កំពត ​​ទំនប់​វារីអគ្គិសនី​កំចាយ ​នឹង​បើក​ទ្វា​ទឹក​នៅ​ល្ងាច​នេះ​អាច​ជន់​លិច

1645

ក្រុមហ៊ុន​ស៊ីណូហាយដ្រូ​កំចាយ បាន​ប្រកាស​ថានឹងបើកទ្វារ​ទឹក​នៃទំនប់​វារី​អគ្គិសនី​កំចាយ​លេខៈ ២០១៨-០១ នៅ​វេលា​ម៉ោង ៥ល្ងាច​ថ្ងៃទី​១១ ខែ​កក្កដា ឆ្នាំ​២០១៨​នេះ ដើម្បី​រំដោះទឹក​ចេញពី​អាង​ទំនប់​នេះ។​

បច្ចុប្បន្ន​លំហូរ​ទឹក ដែល​ហូរចូល​ក្នុងអាង​ទំនប់​វារីអគ្គិសនី​កំចាយ មាន​បរិមាណ ១៤៥០ម៉ែត្រ​គូប​ក្នុង១​វិនាទី ចំណែក​កម្ពស់​ទឹក​ក្នុងអាង បាន​កើនឡើង​ដល់ ១៤៦,៧ម៉ែត្រ ហើយនៅ​តែ​បន្ត​កើនឡើង។

ក្រុមហ៊ុន​បាន​អំពាវនាវ​ឱ្យ​អាជ្ញាធរ​ខេត្ត​កំពត និង​អង្គភាព​ពាក់ព័ន្ធ​ ជូនដំណឹង​ដល់​ប្រជាពលរដ្ឋ កសិករ អ្នក​លក់ដូរ​នៅតាម​ដងព្រែកផ្នែក​ខាងក្រោម​នៃ​ទំនប់​កំចាយ​ ចាត់​វិធានការ​ការពារ​ និង​ប្រុងប្រយ័ត្ន​ឱ្យ​បាន​ទាន់​ពេលវេលា ដើម្បី​ទប់ស្កាត់​ផល​ប៉ះពាល់​ដែល​បណ្តាល​មកពី​ទឹកជំនន់៕​​

ដោយ៖ សោម សីណា

SHARE