រំភើប​ចិត្ត! សម្តេច​ម៉ែ និង​ព្រះមហាក្សត្រ ព្រះរាជ​ទាន​ថវិកា​១លាន​ដុល្លារ ជូន​មន្ទីរពេទ្យ​គន្ធបុប្ផា

3381

ព្រះករុណា​ ព្រះបាទ​ សម្តេច ព្រះ​បរមនាថ​ នរោត្តម​ សីហ​មុនី​ ព្រះ​មហាក្សត្រ ​នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា​​ និង​សម្តេច​ព្រះ​មហាក្សត្រី នរោត្តម​ មុនិនាថ សីហនុ​ ព្រះវររាជមាតាជាតិខ្មែរ​ ក្នុងសេរីភាព​ សេចក្តីថ្លៃថ្នូរ​និង សុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះ​អង្គ​ទាំងទ្វេសព្វព្រះរាជហឫទ័យ ព្រះបរមរាជាអនុញ្ញាត ឲ្យលោកអនុប្រធានមន្ទីរពេទ្យគន្ធបុប្ផា ចូលក្រាបបង្គំគាល់ ​និងទទួលតង្វាយជាព្រះរាជទ្រព្យ សម្រាប់ជួយដល់មន្ទីរពេទ្យគន្ធបុប្ផា។

នេះបើយោងតាម Facebook Page «ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី» ដែលកន្លងមកតែងតែផ្សាយពីព្រះរាជសកម្មភាពរបស់ព្រះមហាក្សត្រ។ ឆ្លៀតក្នុងឱកាស​នោះផងដែរ ព្រះមហាក្សត្រ និងសម្តេចម៉ែ បានព្រះរាជទាន ព្រះរាជទ្រព្យសរុប១លានដុល្លារ ​ជូនដល់មន្ទីរពេទ្យគន្ធបុប្ផា​ ដើម្បីបន្តកិច្ចការមនុស្សធម៌ជួយព្យាបាលកុមារកម្ពុជា៕ ដោយ៖ សោម​ សីណា

SHARE