តួឯក​ស្រី​បុព្វេសន្និវាស​ Bella ​ចូល​ក្រាប​បង្គុំ​គាល់​សម្តេច​ម៉ែ​ផ្ទាល់

258

នាថ្ងៃទី ១១ ខែកក្កដា​ឆ្នាំ២០១៨ នេះ​ តារាភាពយន្តថៃ Miss Ranee CAPEN បាន​ចូលទៅក្រាបថ្វាយបង្គំគាល់ សម្តេចព្រះមហាក្សត្រី​ ព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនីនាថ​ សីហនុ​ នៅក្នុងព្រះបរមរាជវាំង។

តួឯកស្រីរឿងបុព្វេសន្និវាសរូបនេះកំពុងទទួលបានការគាំទ្រខ្លាំងទាំងពីរសំណាក់ប្រជាពលរដ្ឋខ្មែរនិងថៃ ហើយវត្ត​មាននៅកម្ពុជានាពេលនេះ ក្នុងដំណើរមកចូលរួមក្នុងពិធីជួបជុំអ្នកគាំទ្រនៅកម្ពុជាតាមរយៈស្ថានីយទូរទស្សន៍ក្នុងស្រុកមួយ៕​ ដោយ៖សោម សីណា