ហឹមម! វេជ្ជបណ្ឌិត​សង្គ្រោះក្មេងទាំង១៣នាក់​បាន ​បែរ​ជា​ឪពុក​ស្លាប់​ចោល​ទៅ​វិញ

1561

​មនុស្ស​ទាំង ១៣​នាក់​មាន​ក្រុម​កីឡាករ​យុវជន ១២​នាក់ ​និង​ជំនួយ​ការ​គ្រូ​បង្វឹក​ម្នាក់ ​ត្រូវ​បាន​ក្រុម​សង្គ្រោះ​ចម្រុះ​ជាតិ​សាសន៍​ចំនួន ១៨​នាក់ ​ចូល​ទៅ​ជួយ​សង្គ្រោះ​ចេញ​ពី​ល្អាង​ថាំហ្លួង​បាន​ដោយ​ជោគជ័យ។

លោក Richard Harries ​ជា​វេជ្ជបណ្ឌិត​ស្ម័គ្រ​ចិត្ត​ម្នាក់​ចូល​នៅ​មើល​ថែ​ក្មេង​ៗ​ទាំង ១៣​នាក់ អំឡុង​ពេល​ជាប់​គាំង ហើយ​នៅ​ថ្ងៃ​សង្គ្រោះ​ចុង​បញ្ចប់ គាត់​ជា​មនុស្ស​ម្នាក់​គត់​ចេញ​រូង​ល្អាង​ក្រោយ​គេ​បំផុត។ ​ទោះ​ជា​​​​​ក្រោយ​គេ ​គាត់​នៅ​តែ​មាន​មនុស្ស​ជា​ច្រើន​រង់​ចាំស្វាគមន៍​​វត្តមាន​លោក​យ៉ាង​អន្ទះសា​ និង​ស្រែក​ហ៊ោ​ដោយ​ក្ដី​រំភើប​ទាំង​អស់​គ្នា។ ​ចេញ​ពី​រូង​មិន​ទាន់​បាន​ប៉ុន្មាន​នាទី​ផង ​លោក​បែរ​ជា​ទទួល​ដំណឹង​ក្ដុកក្ដួល​ក្រៃលែង ​គឺ​ឪពុក​របស់​លោក​បាន​ទទួល​មរណភាព​នៅ​មុន​នោះ​បន្តិច។

បន្ទាប់​ពី​ទទួល​ដំណឹង​ដ៏​សោកសៅ​ លោក​មិន​បាន​ឲ្យ​អ្នក​សារព័ត៌មាន​ដឹង​ថា ឪពុក​លោក​ទទួល​មរណភាព​ដោយ​សារ​អ្វី​នោះទេ​ រឿង​ដែល​ត្រូវ​ធ្វើ​បន្ទាន់​លោក​ត្រូវ​ត្រឡប់​ទៅ​ប្រទេស​កំណើត​វិញ​ភ្លាម​តែ​ម្ដង៕

ដោយ៖ សោម សីណា ប្រភព៖ channelnewsasia