សង្វេគ! អ្នក​ស្លាប់កើន​ជិត ២០០ នាក់ និង​បាត់ខ្លួនជាង ៥០ នាក់ ព្រោះ​ទឹក​ជំនន់​កាចសាហាវនៅជប៉ុន

452

អ្នក​ស្លាប់​ដោយ​សារ​គ្រោះទឹក​ជំនន់​ទឹកភ្លៀងនៅ​ប្រទេស​ជប៉ុន បាន​កើន​ឡើង​ដល់ ១៧៩ នាក់ និង​បាត់ខ្លួន​ ៥៦ នាក់​ហើយ​មក​ទល់​ពេល​នេះ។

សម្រាប់​អ្នក​បាត់ខ្លួន ក្រុម​អ្នក​រុករក​ជឿ​ថា បាន​កប់​ជាប់​ក្រោម​ល្បាក់​ភក់​យ៉ាង​ជ្រៅ​ដោយ​សារ​ទឹក​ជំនន់​ និង​ខ្លះ​ទៀត​ត្រូវ​អគារផ្សេងៗ​បាក់​សង្កត់។

ក្រុម​ប៉ូលិស​ អ្នកពន្លត់អគ្គិភ័យ និងកងទ័ពរាប់ម៉ឺននាក់ រួមទាំងឧទ្ធម្ភាគចក្រជិតមួយពាន់គ្រឿង បាន​ចេញ​ប្រតិបត្តិការ ទៅ​ជួយ​ប្រជាជន​រងគ្រោះ និង​រុករកអ្នក​បាត់ខ្លួន តាម​តំបន់រងគ្រោះធ្ងន់ខ្លាំង ដូចជាខេត្តហ៊ីរ៉ូស៊ីម៉ា អូកាយ៉ាម៉ា, អ៊ីហ៊ីមី, ក្យូតូ, យ៉ាម៉ាហ្គូជី, ហ្វូគូកា,ខាហ្គូស៊ីម៉ា, ក្យូហ្គោ, ស្ស៊ីហ្គា, ជីហ្វូ,កូជី, និងសាហ្គា ខណៈ​តំបន់​ហីរ៉ូស៊ីម៉ា រង​គ្រោះខ្លាំង​ជាង​គេ​បំផុត។

សម្រាប់​ការខូចខាត​ទៅលើ​ប្រព័ន្ធផ្គត់ផ្គង់វិស័យកសិកម្មនោះ ត្រូវ​សន្និដ្ឋាន​ថា នឹង​ចំណាយ​ទំហំ​ទឹកប្រាក់ ៦៣លានដុល្លារ៕

 

ប្រែសម្រួល៖ រតនា

ប្រភព៖ NHK