អែមណាស់! មហារង្វាន់រដូវក្តៅពីម៉ាស៊ីនត្រជាក់សាមសុងបានរកឃើញអ្នកឈ្នះហើយ

542

បន្ទាប់ពីកម្មវិធី ”មហារង្វាន់រដូវក្តៅពីម៉ាស៊ីនត្រជាក់សាមសុង” ត្រូវបានបព្ចាប់ពេលនេះក្រុមហ៊ុនសាមសុងបានធ្វើការចាប់រង្វាន់ស្វែងរកម្ចាស់ ម៉ូតូហុងដា Zoomer X មួយគ្រឿង, ទូទឹកកក ២គ្រឿង, ទូរទស្សន៍ ២គ្រឿង, ម៉ាស៊ីនត្រជាក់ ១០គ្រឿង និងរង្វាន់ផ្សេងៗជាច្រើនរយរង្វាន់ទៀតពីកម្មវិធីនេះនៅការិយាល័យផ្ទាល់របស់ក្រុមហ៊ុនសាមសុងនៅថ្ងៃទី10 ខែកក្កដាឆ្នាំ2018។

បន្ទាប់ពីធ្វើការចាប់សន្លឹកឆ្នោតផ្តល់សំណាងជូនដល់អតិថិជនក្នុងកម្មវិធី”មហារង្វាន់រដូវក្តៅពីម៉ាស៊ីនត្រជាក់សាមសុង” រួចហើយ លោក Seungho Choi អគ្គនាយកក្រុមហ៊ុនសាមសុង ប្រចាំកម្ពុជា ឡាវ បានមានប្រសាសន៍ថា៖ “ក្រៅពីផ្ដត់ផ្គង់ផលិតផល ប្រកបដោយគុណភាព ស្របតាមតម្រូវការរបស់អតិថិជន ក្រុមហ៊ុនមិនដែលភ្លេចទេ រឿងលើកទឹកចិត្ត និងការផ្ដល់ជូនពិសេសៗផ្សេងៗបន្ថែមទៀតដល់អតិថិជនរបស់យើង។ ការផ្ដល់ជូននេះ ជាការលើកទឹកចិត្ត និងថ្លែងអំណរគុណដល់អតិថិជនដែលតែងតែគាំទ្រផលិតផលសាមសុង និងដើម្បីបង្កើតបរិយាកាសរីករាយជាមួយគ្នារវាងក្រុមហ៊ុនសាមសុង និងអតិថិជនរបស់យើងផង។” លោកបានបន្ថែមទៀតថា “យើងនឹងបន្តនាំមកនូវកម្មវិធីពិសេសៗជាច្រើនទៀត សម្រាប់អតិថិជនដែលតែងតែបន្តគាំទ្រផលិតផលរបស់យើង”។

កញ្ញា មាន សុនិតា ជាតំណាងឲ្យផលិតផលសាមសុង ក៏បានផ្ដល់កិត្តិយសចាប់រង្វាន់ក្នុងកម្មវិធីនេះផងដែរនិង បានសំដែងចំណាប់អារម្មណ៍ថា៖ “ពេលនិយាយ ឬឮឈ្មោះសាមសុង ខ្ញុំនឹកឃើញដល់គុណភាព បច្ចេកទេសទំនើប និងភាពសប្បាយរីករាយ ពីព្រោះសាមសុង តែងតែនាំមកនូវកម្មវិធីពិសេសៗសម្រាប់អតិថិជនមិនដែលដាច់ឡើយ។ ពេលធ្វើការចាប់សន្លឹកឆ្នោត ខ្ញុំមានអារម្មណ៍រំភើបជំនួសអតិថិជន ហើយពិតជាសប្បាយរីករាយជំនួសគាត់ នៅពេលចាប់បានឈ្មោះពួកគាត់រួចហើយ។


កញ្ញាបានបន្ថែមទៀតថា ៖ “ការចាប់ឆ្នោតនេះ ធ្វើឡើងដោយសុក្រិត និងពឹងលើសំណាង ព្រោះយើងធ្វើការចាប់ដោយជ្រាវសន្លឹកឆ្នោត ហើយបោះឡើងទើបចាប់ គឺចាប់បានអ្នកណា សំណាងនឹងបានទៅអ្នកនោះ…”។ សូមរំលឹកថា ប្រូម៉ូសិនពិសេសពីម៉ាស៊ីនត្រជាក់សាមសុង បានចាប់ផ្ដើមពីថ្ងៃទី១១ខែឧសភាដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨ ជាមួយលក្ខខណ្ឌងាយ ដោយរាល់ការជាវម៉ាស៊ីនត្រជាក់សាមសុងមួយគ្រឿងនឹងទទួលបានសន្លឹកឆ្នោតមួយសន្លឹក ដើម្បីចូលរួមចាប់ឆ្នោតផ្សងសំណាង ឈ្នះរង្វាន់ ម៉ូតូហុងដា Zoomer X មួយគ្រឿង, ទូទឹកកក ២គ្រឿង, ទូរទស្សន៍ ២គ្រឿង, ម៉ាស៊ីនត្រជាក់១០គ្រឿង និងរង្វាន់ផ្សេងៗជាច្រើនរយរង្វាន់ទៀត។ ចំពោះអតិថិជនដែលមិនបានឈ្នះរង្វាន់ធំក្រុមហ៊ុនក៏បានផ្តល់រង្វាន់លើកទឹកចិត្តមានដូចជា៖មួកសុវត្តិភាពចំនួន150រង្វាន់,អាវធំសាមសុង100រង្វាន់និងកាបូបសាមសុង50រង្វាន់ផងដែរ។ ក្រោយបញ្ចប់ការផ្ដល់ជូននេះ ក្រុមហ៊ុនបានសន្យានឹងនាំមកនូវកម្មវិធីពិសេសថ្មីៗជាច្រើនទៀតសម្រាប់អតិថិជនក្នុងពេលឆាប់ៗខាងមុខនេះ។


ឥឡូវនេះកម្មវិធី”មហារង្វាន់រដូវក្តៅពីម៉ាស៊ីនត្រជាក់សាមសុង”បានរកឃើញអ្នកដែលមានសំណាងហើយ ខាងក្រោមនេះ ជាឈ្មោះអតិថិជនដែលបានឈ្នះរង្វាន់៖

រង្វាន់ម៉ូតូ Honda Zoomer X 1គ្រឿងបានទៅលើឈ្មោះ Seang Toma, រង្វាន់ទឹកកក ២គ្រឿងបានទៅលើឈ្មោះ Chor Bouleang, ឈ្មោះ Phom, រង្វាន់ទូរទស្សន៏ ២គ្រឿងបានទៅលើឈ្មោះ Sok Sophea និង ឈ្មោះ Sovatha, រង្វាន់ម៉ាស៊ីត្រជាក់ 10គ្រឿងបានទៅលើឈ្មោះ Kruy Monin ឈ្មោះ Loeung Henglong, ឈ្មោះ Yong Veasna ឈ្មោះ Seoung PengHuon ឈ្មោះ Ly ឈ្មោះ Yim Sodana ឈ្មោះ Kim Nay ឈ្មោះ Chor Bouleang ឈ្មោះ Sroeun Sokheng និង ឈ្មោះ Sopheak។

សូមបញ្ជាក់៖ ក្រុមហ៊ុនសាមសុងនឹងប្រគល់រង្វាន់ដល់អតិថិជនដែលឈ្នះរង្វាន់នៅការិយាល័យផ្ទាល់របស់ក្រុមហ៊ុនសាមសុងនៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ2018 វេលាម៉ោង ២រសៀល។ ដោយ៖ រដ្ឋា

SHARE