សម្តេច ហ៊ុន សែន ប្រកាស​ថា​​ខានស្អែក សាំងគ្រប់ប្រភេទ​ត្រូវ​​ចុះ​ថ្លៃ​ ១៦០ រៀល/លីត្រ​ទាំងអស់

140667

ប្រមុខ​រដ្ឋាភិបាល​​កម្ពុជា សម្តេច ហ៊ុន សែន បាន​ប្រកាស​ជា​ផ្លូវការ​ថា នៅ​ថ្ងៃ​ទី ០១ ខែកក្កដា ឆ្នាំ ២០១៨ ខាន​ស្អែក តម្លៃ​សាំង​នឹង​ចុះចំនួន ១៦០ រៀល​ក្នុង​មួយ​លីត្រ។ នេះ​បើ​តាម​ប្រសាសន៍​សម្តេច ហ៊ុន សែន​ ក្នុង​ពិធី​បើក​សម្ពោធការដ្ឋានសាងសង់ស្ពាន​អាកាស​និង​ផ្លូវក្រោម​ដី​ចោមចៅ។

«ថ្ងៃ​ខាន​ស្អែក​គឺ​ថ្ងៃ ០១ គឺជា​ថ្ងៃ​ប្រេង​ទាំង​អស់នៅ​តាមស្ថានីយ៍​ត្រូវ​ចុះ​ ១៦០ រៀល…ព្រោះ​នេះ​ជា​ការគិតគូរ ដែល​បាន​មកពីការគិតគូររបស់រដ្ឋាភិបាល ជាមួយ ដែល​ត្រូវ​សហការជាមួយវិស័យឯកជន។ ខា​ងផ្នែក​រាជរដ្ឋាភិបាល​ត្រូវ​បង់ថ្លៃក្នុង​រង្វង់​ ៣០ លានដុល្លារ គឺ​ដើម្បី​ទម្លាក់​ថ្លៃប្រេង​ក្នុង​មួយលីត្រ ២ សេន​ដុល្លារ ស្មើនឹង ៨០រៀល…២សេន ព្រោះ១សេនស្មើនឹង ៤០ រៀល ២សេនស្មើ ៨០។ ឯវិស័យ​ឯកជន​ត្រូវ​ចុះ​តម្លៃ ២ សេន​ដូចគ្នា គឺ ៨០ រៀល​ខាង​វិស័យឯកជន និង ៨០ រៀល​ខាង​វិស័យរដ្ឋ ដើម្បី​ផ្តល់នូវផលប្រយោជន៍​សម្រាប់​ប្រជាពលរដ្ឋ​ដែល​ប្រើប្រាស់​ប្រេង​ឥន្ទនៈ»។ ប្រសាសន៍​ប្រមុខរដ្ឋាភិបាល​កម្ពុជា។

លោក​ក៏បាន​បញ្ជា​ដល់​ក្រសួងពាណិជ្ជកម្ម និង អាជ្ញាធរ​ដែនដី​ដែលមាន​ហាង​សាំង​នៅ​គ្រប់​ទីកន្លែង ត្រូវ​មើល​ទាំងអស់ ដើម្បី​ការពារ​ការខាតបង់រ​បស់​រដ្ឋ និង​វិស័យ​ឯកជន ដែល​ខំ​ផ្តល់​ជួន​ប្រជាពលរដ្ឋ​៕

 

អត្ថបទ៖ រតនា