អស្ចារ្យ! World Cup 2026 ធ្វើ​នៅ ៣​ប្រទេស​ផ្សេង​គ្នា ឡើង​ដល់ ៤៨​ក្រុម

សារ​ព័​ត៌មាន BBC ចេញផ្សាយ​នៅ​ល្ងាច​ថ្ងៃ​ពុធ​នេះ​ថា ព្រឹត្តិការណ៍​បាល់ទាត់​ពិ​ភព​លោក ឆ្នាំ​២០២៦ នឹង​ត្រូវធ្វើ​ម្ចាស់ផ្ទះ​៣​ប្រទេស​រួមគ្នា​មានដូចជា អាមេរិក កាណាដា និង​ម៉ិចស៊ិក ​។​

​នេះ​ជា​លើកទី​១ និង​ប្រវត្តិសាស្ត្រ​នៃ​យុទ្ធនាការ​ដែលមាន​រយៈពេល ៤​ឆ្នាំ​ម្តង​ត្រូវបាន​រៀបចំឡើង​នៅ​៣​ប្រទេស​ផ្សេងគ្នា ដោយ​មាន​រហូតដល់ ៤៨​ក្រុម​ស្មើនឹង ៨០​ប្រកួត ចំណាយពេល ៣៤​ថ្ងៃ​ទើប​ចប់​ទាំងស្រុង​។​

​ការ​បោះឆ្នោត​ធ្វើ​ម្ចាស់ផ្ទះ World Cup លើក​ទី​២៣ ឆ្នាំ​២០២៦ នេះ ត្រូវបាន​រៀបចំឡើង​នៅក្នុង​អង្គ​មហាសន្និបាត​លើក ទី​៦៨ របស់​សហ​ព័ន្ធ​គ្រប់គ្រង​កីឡាបាល់ទាត់​ពិ​ភព​លោក ដែល​ហៅ​កាត់​ថា FIFA នៅក្នុង​ទីក្រុង​ម៉ូស្គូ មុន​១​ថ្ងៃ​នៃ World Cup 2018 ចាប់ផ្តើម​ប្រកួត​ផ្លូវការ​។ World Cup 2022 លើក​ទី​២២ នឹង​ធ្វើឡើង​នៅ​ប្រទេស​ស្ថិតនៅ​ទ្វីប​អាស៊ី កាតា ដោយមាន​៣២​ប្រទេស​ចូលរួម ដូច​នៅ​រុស្ស៊ី​ដែរ​៕​

ប្រភព៖ BBC​