មូលហេតុ​មួយ ធ្វើ​ឲ្យ​អេស្ប៉ាញ​ក្ដៅ​ស្លឹក​ត្រចៀក ដេញ​គ្រូ​បង្វឹក​មុន World Cup

275

សហព័ន្ធ​កីឡា​បាល់​ទាត់​ជាតិ​អេស្ប៉ាញ បាន​សម្រេច​ចិត្ត​បណ្ដេញ​គ្រូ​បង្វឹក Julen Lopetegui ចេញ​ពី​តំណែង មុន​ពេល​ព្រឹត្តិការណ៍​បាល់​ទាត់​ពិភពលោក​នៅ​រុស្ស៊ី​ឈាន​ចូល​មក​ដល់​ប៉ុន្មាន​ថ្ងៃ​ទៀត​ប៉ុណ្ណោះ។


មូលហេតុ​នៃ​ការ​បណ្ដេញ​គ្រូ​បង្វឹក​ចេញ​ទាំង​ប្រញាប់​ប្រញាល់​បែប​នេះ ដោយសារ​តែ​លោក Julen Lopetegui បាន​សម្រេច​ចិត្ត​ចុះ​កុងត្រា​ជាមួយ​ក្រុម​អធិរាជ​ស Real Madrid ៣​ឆ្នាំ ដោយ​មិន​បាន​ជូន​ដំណឹង​ដល់​សហព័ន្ធ​កីឡា​បាល់​ទាត់​របស់​ប្រទេស​អេស្ប៉ាញ​ឡើយ។

គួរ​បញ្ជាក់​ថា នៅ​ថ្ងៃ​អង្គារ​នេះ នៅ​ថ្ងៃ​អង្គារ​នេះ ក្រុម Real Madrid បាន​ប្រកាស​ពី​ការ​ចុះ​កុង​ត្រា ៣​ឆ្នាំ​ជាមួយ​លោក Julen Lopetegui ដើម្បី​ដឹក​នាំ​ក្រុម Real Madrid បន្ត​ពី​លោក Zinedine Zidance។

ប្រភព៖ BBC

SHARE