ក្រសួង​ការពារ​ជាតិ​កម្ពុជា ថ្កោលទោស​អាមេរិក​រឿង​បង្កក​ទ្រព្យសម្បត្តិ​លោក ហ៊ីង ប៊ុនហៀង

899

ក្រសួង​ការពារ​ជាតិ បាន​ហៅ​ការ​បង្កក​ទ្រព្យ​សម្បត្តិ​នេះថា ជាការ​រំលោភ​ច្បាប់​របស់​កម្ពុជា ដែល​ជា​រដ្ឋ​អធិបតេយ្យ​មួយ យ៉ាង​អយុត្តិធម៌ ហើយ​គ្មាន​ភស្តុតាង​អ្វី​ទាំងអស់។

បើ​តាម​វិបសាយ​ខ្លីៗ ​បាន​បញ្ជាក់​ថា ក្រសួង​ការពារជាតិ​កម្ពុជា បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​នៅថ្ងៃទី​១៣ ខែ​មិថុនា ឆ្នាំ​២០១៨​នេះ ដោយ​សម្តែង​ការ​សោកស្តាយ ច្រាន​ចោល និង​ថ្កោលទោស ចំពោះ​ក្រសួង​រតនាគារ​អាមេរិក ដែល​បាន​សម្រេច​ដាក់​ទណ្ឌកម្ម ដោយ​បង្កក​ទ្រព្យ​សម្បត្តិ លោក ហ៊ីង ប៊ុនហៀង អគ្គ​មេបញ្ជាការ​រង​នៃកង​យោធពលខេមរភូមិន្ទ និង​ជា​​មេបញ្ជាការ​នៃកង​អង្គរក្ស​របស់​សម្តេច​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន។

ប្រតិកម្ម​នេះ​ ធ្វើឡើង​ក្រោយពេល​ដែល​ការិយាល័យ​កិច្ចការ​សាធារណៈ នៃ​​ក្រសួង​រតនាគារ​​អាមេរិក បាន​ប្រកាស​ដាក់​លោក ហ៊ីង ប៊ុនហៀង អគ្គ​មេបញ្ជាការ​រង​នៃកង​យោធពលខេមរភូមិន្ទ និង​ជា​​មេបញ្ជាការ​នៃកង​អង្គរក្ស​របស់​សម្តេច​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ចូលក្នុង​បញ្ជី​ខ្មៅ ដែល​ត្រូវ​បង្កក​ទ្រព្យ​សម្បត្តិ៕

ដោយ៖ សោម សីណា