ចប់ហើយមិនទាន់ប្រកួតផង គ្រូបង្វឹកអង់គ្លេស គ្មានសង្ឃឹម ហើយបែរថា ប្រេស៊ីលនឹងលើកពាន World Cup 2018

105

Southgate ​​ដឹក​នាំ​ក្រុម​អង់គ្លេសតាំងពី ២០១៦ ​កន្លង​ទៅ​ បានឲ្យដឹងពីសមត្ថភាពក្រុមខ្លួនមិនអាចប្រកួត​អាល្លឺម៉ង់ ឬ​ប្រេស៊ីល​បាន​នោះ​ទេ។

គ្រូ​បង្វឹករបស់​អង់គ្លេស​ម្នាក់​នេះ គិត​ថា​មាន​តែ​អាល្លឺម៉ង់ ​និង​ប្រេស៊ីល​ប៉ុណ្ណោះ។ លោកបន្តថា ពួកគេ​មាន​ទាំង​កាយ​សម្បទា ​សមត្ថភាព​កីឡាករវឹកហាត់ដល់ ហើយមើលទៅពួកគេ​ត្រៀម​ខ្លួន​រួច​ជា​ស្រេច ​សម្រាប់​ការ​ប្រកួត​បាត់ទៅហើយ។

យ៉ាងណាមិញលោកបានបង្អាប់ អង់គ្លេស​ថា ក្រុមខ្លួនមាន​ប្រជាប្រិយភាព​ខ្លាំងមែន តែ​ប្រកួត​ធំ​ៗ ​អង់គ្លេស​មិន​សូវ​ធ្វើ​បាន​ល្អ​ឡើយ ​ជាក់​ស្ដែង​នៅ World Cup ​នេះ ​ពួកគេ​​ចូល​លេង​បាន ​១៥​ដង​មក​ហើយ ឈ្នះ​បាន​ម្ដង​គត់​នៅ​ឆ្នាំ​១៩៦៦ ​និង​បាន​លេខ​៤​ម្ដង ​នៅ​ឆ្នាំ​១៩៩០៕

ដោយ៖ ដង ស៊ីរដ្ឋា