ប្រញាប់តិច​អ្នក​ខ្លាំង IT អគ្គ​នាយកដ្ឋាន​គយ​និង​រដ្ឋាករ​ កំពុង​ត្រូវការ​បន្ទាន់ ប្រាក់ខែ​ច្រើនផង

3312

សម្រាប់​អ្នក​ដែល​រៀន​និង​ពូកែ​ខាង​ជំនាញ​ព័ត៌មានវិទ្យា (IT) អាច​ដាក់ពាក្យ​ធ្វើការ​នៅ​អគ្គ​នាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា ដោយ​នាយកដ្ឋាន​កំពុង​ត្រូវការ​អ្នក​ជំនាញ IT ​ជាប់​កិច្ចសន្យា​ដល់ទៅ ២០ នាក់ឯណោះ។

តំណែង​ដែល​នាយកដ្ឋាន​ប្រកាស​រើស​មាន អ្នក​គ្រប់​គ្រង​ទិន្នន័យ (Database Admisnistation), ​អ្នក​អភិវឌ្ឍន៍​និង​គ្រប់​គ្រង​កម្មវិធី​កុំព្យូទ័រ ​(Java Programming ), អ្នក​អភិវឌ្ឍន៍​និង​គ្រប់​គ្រង​កម្មវិធី​កុំព្យូទ័រ​ផ្នែក (Web Application Developer), អ្នក​អភិវឌ្ឍន៍​និង​គ្រប់​គ្រង​កម្មវិធី​ទូរសព្ទ​សម្រាប់​ប្រព័ន្ធ​ប្រតិបត្តិការ Android, អ្នក​អភិវឌ្ឍន៍​និង​គ្រប់​គ្រង​កម្មវិធី​ទូរសព្ទ​សម្រាប់​ប្រព័ន្ធ​ប្រតិបត្តិការ Android និងអ្នក​ជំនាញ​ផ្នែក​បណ្ដាញ​។

ការ​ដាក់ពាក្យ​យ៉ាង​យូរ​បំផុត​ត្រឹមថ្ងៃ ១៦ កក្កដា ឆ្នាំ ២០១៨ ខាង​មុខ ដោយ​អាច​ដាក់ពាក្យ​តាមអាសយដ្ឋានអគ្គ​នាយកដ្ឋាន​គយ​និង​រដ្ឋាករ៖ អគារវឌ្ឍនៈជាន់ទី ៥ នៅ​មហាវិថីព្រះមុនីវង្ស សង្កាត់វត្តភ្នំ ខណ្ណដូនពេញ រាជធានីភ្នំពេញ៕

អត្ថបទ៖​ រតនា