Hazard អំនួតខ្លាំងថា៖ ប្រស៊ីល បារាំង អង់គ្លេស នឹងដេកបស់ បែលហ្សិក ហើយ បែលហ្សិកលើកពាន World cup

78

Hazard ទាយ​ថា បែលហ្សិក​នឹង​ទម្លាក់​ប៉ូឡូញ​នៅ​វគ្គ​ ១៦​ក្រុម រួច​បន្ត​យក​ឈ្នះ​ប្រេស៊ីល​នៅ​វគ្គ​ ៨​ក្រុម​ចុងក្រោយ។ ឡើង​ទៅ​វគ្គ ​៤​ក្រុមចុងក្រោយ។ កីឡាករ​ខ្សែ​ប្រយុទ្ធ​របស់ Chelsea មួយនេះ​គិត​ថា អាច​ជួប​បារាំង​ហើយ​អាច​យក​ឈ្នះ ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​​ជួប​អង់គ្លេស​។

បែលហ្សិក​ស្ថិត​នៅ​ពូល​ G ជាមួយ ប៉ាណាម៉ា ទុយណេស៊ី​និង​អង់គ្លេសនៃ World Cup 2018 នេះ។ ​ព្រឹត្តិការណ៍​​ដែល​រៀបចំ ​៤​ឆ្នាំ​ម្ដង​នេះ នឹង​ចាប់​ផ្ដើម​ប្រកួត​មិនដល់ ៤៨ ម៉ោងទៀតទេ៕

ដោយ៖ ដង ស៊ីរដ្ឋា
ប្រភព៖ Dailymail