លោក ហ៊ុន ម៉ាណែត ឡើងបី​​តំណែង ក្នុង​នោះ​ពីរ​តំណែង​ជំនួស គន់ គីម និង​មាស សុភា​

1354

កូន​ប្រុស​ច្បង​​ដ៏ល្បី​ឈ្មោះ​និង​មានទេព្យកោសល្យ​របស់​សម្តេច​នាយករដ្ឋមន្រ្តី ហ៊ុន សែន លោកឧត្តមសេនីយ៍​ឯក ហ៊ុន ម៉ាណែត ត្រូវ​បាន​តែង​តាំង​មុខ​តំណែង​ថ្មី​បី ដោយ​ក្នុង​នោះ​មួយ​តំណែង​ជំនួស​លោក គន់ គីម និង​មួយ​ទៀត​ជំនួស​លោក មាស សុភា។ នេះ​​​តាម​សេចក្ដី​ប្រកាស​របស់​ក្រសួង​ការពារជាតិ ដែល​​ចេញ​ដោយ​សម្តេច ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​។

ការ​​តែង​តាំង​​នេះ លោក ហ៊ុន ម៉ាណែត ត្រូវ​ដំឡើង​ធ្វើ​ជានាយសេនាធិការ​ចម្រុះ​ស្តីទី ដើម្បី​ជំនួស​លោក គន់ គីម និង​​មេបញ្ជាការ​ស្តីទី​នៃ​កងទ័ពជើងគោក ជំនួស​លោក មាស សុភា​ និង​តំណែង​ថ្មី​មួយ​ទៀត​សម្រាប់​លោកគឺ ​អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ​។

ការ​ឡើង​តំណែង​របស់​​លោកឧត្តមសេនីយ៍​ឯក ហ៊ុន ម៉ាណែត ​ជំនួស​លោក គន់ គីម និង​លោក មាស សុភា ដូច្នេះគឺ​ដោយ​សារ​អ្នក​ទាំង​ពីរ​បាន​ឈរ​ឈ្មោះ​ជា​បេក្ខជន​តំណាង​រាស្រ្តសម្រាប់​ការ​បោះឆ្នោត​ជាតិ​នីតិកាលទី ៦ នា​ខែ​កក្កដា​ខាង​មុខ​នេះ៕

អត្ថបទ៖ រតនា