ឱសថ​បំប៉ន​ផ្លូវភេទបុរស ៣ ប្រភេទ ក្រសួង​ហាមតែ​ហ៊ាន​ប្រើ​អាចគាំងបេះដូង​ស្លាប់​​ភ្លាម

189

ឱសថ​បំប៉ន​សុខភាព​ផ្លូវភេទ​ចំនួន ៣ ប្រភេទ មាន​ឈ្មោះ Gold Ant USA ផលិតផល​របស់​អាមេរិក, Plus Fort ផលិតផល​ប្រទេស​បារាំង និង Super Storm ផលិតផល​របស់​ថៃ ក្រសួង​សុខាភិបាល​បាន​ហាម​ប្រាម​ប្រើប្រាស់ ព្រោះ​វា​ធ្វើ​ឲ្យ​ប៉ះពាល់សុខភាព​ខ្លាំង និង​ឈាន​ដល់បាត់បង់ជីវិត​ថែម​ទៀត​ផង ព្រោះ​តែ​ឥទ្ធិពល​នៃ​ថ្នាំ​ទាំង​នោះ។

ក្រសួង​សុខាភិបាល​បាន​ចេញ​ប្រកាស​នៅ​ថ្ងៃ​​​ទី​១១​ មិថុនា ២០១៨ ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ​ថា ​ឱសថ​បំប៉ន​ផ្លូវ​ភេទ​បុរស​ចំនួន ៣​ប្រភេទ បាន​ដាក់លក់​​​លើ​ទីផ្សារ​កម្ពុជា​ ដោយ​​គ្មាន​ច្បាប់​អនុញ្ញាត​ពី​ក្រសួង​សុខាភិបាល​ទាល់តែ​សោះ ហើយ​លើ​សពីនេះ​ថែម​ទាំង​បាន​ផ្សព្វផ្សាយ​អួតអាង​គុណភាព​បំផ្លើស​ហួស​ការពិត។

ក្រសួង​នឹង​ចាត់វិធានការ​ផ្លូវច្បាប់​លើ​គណនី​និង​ម្ចាស់ទំព័រ​ហ្វេសប៊ុក ដែល​បាន​ផ្សព្វផ្សាយ​ផលិតផល​ប៉ះពាល់សុខភាព​និង​គ្មានច្បាប់​ទាំង​នេះ​ ទៅ​តាមច្បាប់ស្តី​ពីវិសោធនកម្មច្បាប់​ស្តីពីការគ្រប់គ្រងឱសថ​៕

 

អត្ថបទ៖​រតនា

SHARE