Sam Allardyce លែងជាអ្នកចាត់ការក្លឹប Everton ទៀតហើយ

ទីបំផុត Sam Allardyce បានបញ្ចប់ភារកិច្ចរបស់គាត់ជាអ្នកចាត់ការរបស់ក្លឹប Everton នៅថ្ងៃនេះហើយ។ ការសម្រេចចិត្តនេះត្រូវបានបង្ហាញនៅក្នុងសេចក្តីថ្លែងការណ៍របស់ក្លឹប។

ក្លឹបបាល់ទាត់ Everton ក៏បានបញ្ជាក់ថាលោក Sam Allardyce បានចាកចេញពីតួនាទីជាអ្នកគ្រប់គ្រងហើយ។

លោក Denise Barrett-Baxendale ថា: “ក្នុងនាមជាប្រធានក្រុមប្រឹក្សាភិបាល និងលោក Moshiri ខ្ញុំសូមអរគុណដល់ លោក Sam សម្រាប់ការងារដែលគាត់បានធ្វើសម្រាប់ក្លិប Everton ក្នុងរយៈពេល ៧ខែចុងក្រោយនេះ។ ការប្រកួតរដូវកាលកន្លង លោក Sam បានដឹកនាំឲ្យក្លឹប ផ្តល់នូវស្ថេរភាពមួយសម្រាប់ Everton ហើយយើងសូមអរគុណដល់គាត់ចំពោះការដឹកនាំកន្លងមក។

ទោះជាយ៉ាងណាយើងបានធ្វើការសម្រេចចិត្តថា វាជាផែនការរយៈពេលវែងរបស់យើង ហើយយើងនឹងតែងតាំងអ្នកគ្រប់គ្រងថ្មីនៅរដូវកាលថ្មីនេះ ហើយនឹងចាប់ផ្តើមដំណើរការនេះក្នុងពេលឆាប់ៗនេះ។ ជាថ្មីម្តងទៀតយើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក Sam ចំពោះការងាររបស់គាត់ជាមួយយើងក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះនិងសូមជូនពរឱ្យគាត់មានអនាគតល្អ”។ នេះបើតាមប្រភពព័ត៌មានពី Echo។

ប្រែសម្រួលអត្ថបទដោយ៖  ពិន សុវត្ថិមុនី