ទាល់​តែ​រិះគន់ ទើប​ពួក​ចិន​នេះ ព្រម​រុះរើ​ស្លាក​យីហោ​ខុស​នោះ​ចេញ

562

ក្រោយ​ពី​មាន​ការ​រិះគន់​ច្រើន​ខ្លាំង​ពេក ​ពេល​នេះ​ស្លាក​យីហោ​ហាង​ចិន​ជា​ច្រើន​ដែល​ប្រើប្រាស់​ពាក្យ​ខ្មែរ​មិន​ត្រឹម​ត្រូវ​នោះ បាន​រុះរើ​ចេញ​វិញ​អស់​ហើយ​។

ដោយ​ការ​រុះរើ​នេះ ក្រោយ​ពី​ ឯកឧត្ដម​ យន់​ មីន​ អភិបាល​ ខេត្ត​ព្រះសីហនុ​ បានបញ្ជាអោយរុះរើ​ទម្លាក់​ស្លាកយីហោហាង​ចិន ដែលសរសេរមិនត្រឹមត្រូវចេញភ្លាមៗតែម្តង​។

ប្រជាពលរដ្ឋបាន​នាំគ្នាគាំទ្រ​ចំណាត់ការរបស់អាជ្ញាធរខេត្តព្រះសីហនុ​ ហើយសូមសំណូមពរមេត្តារឹតបន្តឹងអោយបានខ្លាំងក្លាមុននឹងអនុញ្ញាតិអោយលើកស្លាកយីហោ​ ជៀសវៀងរឿងដដែលនេះកើតឡើងជាថ្មីម្ដងទៀត​។ ហើយប្រជាពលរដ្ឋជាច្រើនក៏សូមណូមពរឲ្យខេត្តបន្ទាយ​មានជ័យចាត់​វិធានការណ៍លើករណីនេះដែរ​ ព្រោះមានស្លាកយីហោហាងមួយចំនួនសរសេរអក្សរខ្មែរមិនត្រឹមត្រូវនោះទេ​៕

ដោយ៖ សោម សីណា