អាល្លឺម៉ង់ ប្រកាសកីឡាករជម្រើសជាតិ២៧នាក់ លេងនៅ World Cup 2018

ក្រុមជម្រើសជាតិអាល្លឺម៉ង់បានបញ្ជាក់ពីកីឡាករជម្រើសជាតិចំនួន 27 នាក់ដែលជាកីឡាករតំណាងជាតិខ្លួន សម្រាប់ការប្រកួត World Cup 2018 នៅរុស្សី។

ហើយក៏មានការភ្ញាក់ផ្អើលផងដែរ ដែលកីឡាករ Sandro Wagner, Mario Gotze, Emre Can និង Shkodran Mustafi មិនមានវត្តមាននៅលើតារាងកីឡាករផ្លូវការណ៍របស់អាល្លឺម៉ង។

ស្របពេលនោះដែរ លោក Jogi Low បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មី បន្តដឹកនាំក្រុមអាល្លឺម៉ង់នៅក្នុងការប្រកួត World Cup 2018 ដ៏ធំនេះបន្តទៀត។

មុនពេលការប្រកាសពីការប្រកួត World Cup អាល្លឺម៉ង់បានបង្ហាញថា គ្រូបង្វឹកលោក Jogi Low និង បុគ្គលិករបស់គាត់បានយល់ស្របកិច្ចសន្យាទាំងអស់គ្នា រហូតដល់ឆ្នាំ ២០២២។

តោះក្រឡេកមើល តារាងកីឡាករជម្រើសជាតិអាល្លឺម៉ង់ខាងក្រោមនេះ៖

 

 

ប្រែសម្រួលអត្ថបទដោយ៖ ពិន សុវត្ថិមុនី