កំពូល​ខ្សែភាពយន្ត​ខ្មែរ «កូនពស់កេងកង» ចេញ​ឈុត Trailer ឡើង​សាហាវ អាច​វ៉ា​​ដាច់​រឿង​បរទេស

612

នៅ​ទីបំផុត​ខ្សែភាពយន្តរឿង «កូនពស់កេងកង» បាន​ចេញ​ឈុត Trailer យ៉ាង​អស្ចារ្យ ដោយ​បាន​បង្ហាញ​ពី​ប្លង់​ថត និង​បច្ចេកទេស​កាត់ត​កម្រិត​ស្តង់ដារ អម​ដោយ​កំពូល​តារា​ល្បីៗ​ស៊ី​ថ្លៃ ចូល​រួម​សម្តែង​ជាមួយ​គ្នា​។

ភាពយន្ត​មួយ​នេះ ជា​ស្នាដៃ​ដឹកនាំ​សម្តែងល្បី​ឈ្មោះ​គឺ​​​លោក ហ្វៃ សំអាង ដែល​​បាន​ចំណាយ​ពេល​ដល់​ឆ្នាំ​ទម្រាំ​ថត​រឿង​នេះ​ចប់ ព្រោះ​តែ​ត្រូវ​ស្វែង​រក​ប្លង់​ថត ដែល​ទាក់ទាញ និង​ប្រើបច្ចេកទេស​ថត​និង​កាត់​ត​កម្រិត​ស្តង់ដារ ដើម្បី​ធានា​គុណភាព​រឿង​ព្រេង​ដ៏​ល្បី​របស់​ខ្មែរ​មួយ​នេះ។

បើ​តាម​ការ​អះអាង​របស់​លោក ហ្វៃ សំអាង រឿង «កូនពស់កេងកង» នឹង​ដាក់​បញ្ចាំង​លើ​កញ្ចក់ទូរទស្សន៍​ហង្សមាស​ក្នុង​ពេល​ដ៏ឆាប់​ខាង​មុខ ដោយ​រំពឹង​ថា​នឹង​ទទួល​ការ​គាំទ្រ​ខ្លាំង៕

អត្ថបទ៖ រតនា

SHARE