៩ ចំណុចត្រូវដឹងពី OPPO F7 មុនសម្ភោធផ្លូវការ ប្រាកដជាចង់បានប្រើភ្លាមៗមិនខាន

168

បន្ទាប់ពីក្រុមហ៊ុន OPPO បានប្រកាសសម្ពោធទូរស័ព្ទដៃ នៅថ្ងៃទី ២០ មេសា ខាងមុខនេះ នៅលើទំព័រហ្វេសប៊ុក អ្នកគាំទ្រជាច្រើន comment សាកសួរអំពីព័ត៌មាននានាទាក់ទងនឹងការសម្ពោធផលិតផលថ្មីនេះ ជាពិសេសអំពីលក្ខណៈពិសេសរបស់ OPPO F7 ។ ដូច្នេះ តោះ! សូមមកមើលលក្ខណៈពិសេសៗរបស់ OPPO F7 ទាំងអស់គ្នា។

  • 1. រចនាបថ៖ ខ្នងខាងក្រោយភ្លឺរលោងដូចជាកញ្ចក់ និងស្រោបមកដល់មុខ ជាប្រភេទ Uni-Body ហើយកាមេរ៉ាមិនលៀនមកច្រើនទេ និងមានស៊េនស័រសម្រាប់ស្កេនម្រាមដៃថែមទៀតផង។

  • 2. អេក្រង់ធំ Super Full Screen​ (Notch Screen) ប្រើប្រាស់នូវអេក្រង់ LTPS IPS LCD មានទំហំ ៦.២៣ អ៊ីញ លាតប្រហែល ៨២.៥% នៃផ្ទៃខាងមុខ ជាអេក្រង់ទ្រវែងមានវិមាត្រ 19:9 Ratio មានកម្រិតបង្ហាញ Full HD+ (2280 x 1080 ភិចស៊ែល) និងដង់ស៊ីតេអេក្រង់ ៤០៥ ppi។

  • 3. បច្ចេកវិទ្យាស្គេនមុខដោះសោរ៖ មិនត្រឹមតែមានស៊េនស័រស្គេនម្រាមដៃទេ សូម្បីតែបច្ចេកវិទ្យាដោះសោរដោយស្គេនទម្រង់មុខ ក៏លឿនទាន់ចិត្តផងដែរត្រឹមតែ​ 0,08វិនាទីតែប៉ុណ្ណោះ។

  • 4. កាមេរ៉ាមុខ ២៥ មេហ្គាភិស៊ែល៖ ជាមួយកម្រិត Aperture f/2.0 ប្រើប្រាស់លេនទូលាយល្អ និងsensor HDR ចាប់រូបភាពស្រស់ស្អាតជាមួយបច្ចេកវិទ្យា AI Beauty 2.០ ដែលអាចចាប់យកចំនុចសំខាន់ៗលើមុខមនុស្សយើងចំនួន ២៩៦ ចំណុចនៅពេលថត ធ្វើឲ្យទៅជាស្រស់ស្អាត មិនប្លែកពីធម្មតាច្រើនឡើយ ជាមួយនឹងបច្ចេកវិទ្យាជំនាញខាងសម្រស់ ដែលគណនាទម្រង់មុខបានដល់ ៨ លានប្រភេទ។ ផ្ទៃខាងក្រោយក៏អាចថតព្រាលបានដោយមុខងារBokeh Mode។ ចំណែកកាមេរ៉ាក្រោយទំហំ ១៦ មេហ្គាភិចស៊ែល Aperture f/1.8 និងថតវីឌីអូកម្រិត Full HD បាន។

  • 5. ថាមពលថ្ម (3400mAh)៖ សម្រាប់អ្នកចូលចិត្តទូរស័ព្ទដែលមានថ្មកាន់បានយូរ OPPO F7 ពិតជាជម្រើសមួយដ៏ប្រើសើរបំផុត ត្បិតថាវាមានមុខងារ AI Battery Management ដែលអាចសំចៃថ្ម មិនថានៅពេលប្រើប្រាស់ ឬទុកចោលក៏ដោយ។

  • 6. ដំណើរការលឿន៖ OPPO F7 ក៏បានបំពាក់មកជាមួយនឹងប្រព័ន្ធ (ColorOS 5.0 system) ជា system របស់ OPPO ចុងក្រោយដែលបានUpgrade ដំណើរការដោយAndroid 8.1 ជំនាន់ចុងក្រោយ ដែលធ្វើឲ្យប្រព័ន្ធប្រតិបត្តិការដំណើរការបានរយ៉ាងលូនល្អ ។ កម្លាំងម៉ាស៊ីនរបស់ OPPO F7 ប្រើប្រាស់ឈីប Helio P60 ទើបនឹងចេញថ្មី មានរ៉េមទំហំ ៤ ឬ ៦ ជីកាបៃ អង្គផ្ទុកទិន្នន័យ ៦៤ ឬ ១២៨ ជីកាបៃ ហើយវាក៏មាន សមត្ថភាពបន្ថែម microSD បានដល់ ២៥៦ ជីកាបៃ ផងដែរ។

  • 7. ពណ៌៖ OPPO F7 ក៏មានជាពណ៌ក្រហម (Solar Red) ពណ៌ប្រាក់ (Moonlight Silver) និង ពណ៍ខ្មៅ (Diamond Black) តួខ្លួនជាប្រភេទ Glossy Design ​ ដែលនេះជាចំនុចពិសេស ទាក់ទាញសម្រាប់អ្នកប្រើប្រាស់ទូទៅ ជាពិសេសគឺយុវវ័យតែម្តង ។

  • 8. ពហុមុខងារលើអក្រង់៖ OPPO F7 គឺជាម៉ូដែលដំបូងបង្អស់ ដែលភ្ជាប់មកជាមួយនូវពហុមុខងារ (multi-tasking full screen) អាចមើលសារ និងឆ្លើយតបបានកាន់តែលឿន និងបើកមុខងារមួយចំនួនកាន់តែងាយស្រួល ទោះបីជាលោកអ្នកកំពុងតែទស្សនាវីឌីអូ ឬកំពុងលេងហ្គេមក៏ដោយ។ ហើយនេះក៏ជាមុខងារដែលទើបតែមានលើ OPPO F7​ មុនគេបង្អស់ ដែលមិនទាន់មាននៅលើទូរស័ព្ទផ្សេងទៀតឡើយ។

  • 9. Navigation gesture: OPPO F7 មានបំពាក់នូវមុខងារអូសលើអេក្រង់ ឬមុខងារប្រើកាយវិការ ដែលលោកអ្នកអាចប្រើក្នុងការត្រឡប់ថយក្រោយ ឬត្រលប់ទៅHome បានយ៉ាងងាយ និងរហ័សទាន់ចិត្ត។

បើយើងមើលតាមលក្ខណៈពិសេសរបស់ម៉ូដែល OPPO F7 យើងឃើញថាលើកនេះ OPPO ពិតជាធ្វើបានល្អគួរឲ្យកត់សម្គាល់ ហើយពិតជាអាចផ្តល់ជូននូវតម្រូវការ ក៏ដូចជាបច្ចេកវិទ្យាទំនើបទៅកាន់មនុស្សទូទៅដែលមនុស្សម្នាក់ៗចង់បាន។ស្គាល់លក្ខណៈពិសេសទាំងនេះហើយ តើលោកអ្នករង់នៅចាំអីទៀត ?​ សូមចាប់ផ្តើមធ្វើការកម្ម៉ងទិញកំពូលស្មាតហ្វូនស៊េរីចុងក្រោយរបស់​ OPPO ដើម្បីទទួលបាននូវបទពិសោធដ៏រីករាយនៃបច្ចេកវិទ្យាថ្មីៗទាំងនេះ៕

អត្ថបទ៖ ពាណិជ្ជកម្ម រៀបរៀងដោយ៖ ដង ស៊ីរដ្ឋា