រំភើប! ជិត​ចូល​ឆ្នាំ​បរទេស​ជា​ច្រើន​​ខំ​ប្រឹង​​​រាំ​បទ​ប្រពៃណីខ្មែរ ជាង​ពលរដ្ឋ​ខ្មែរ​ខ្លួនឯង​ទៀត (វីដេអូ)

779

គណនី​ហ្វេសប៊ុក​ជន​បរទេស​ចេះ​ខ្មែរ​ម្នាក់​ឈ្មោះ Uriah Lyford បាន​បង្ហោះ​សារ​​ជា​ភាសាខ្មែរ អម​ដោយ​រូបភាព​និង​វីដេអូ​មានជន​បរទេស​និង​ខ្មែរ​ជា​ច្រើន​បាន​នាំគ្នា​រាំ​លេង​សប្បាយ​មុន​ពេល​បុណ្យ​ចូលឆ្នាំ​ខ្មែរ​មក​ដល់ថ្ងៃ​ស្អែក​នេះ។

ក្នុង​នោះ​ដែរ Uriah Lyford បាន​សរសេរ​សារ​ដូច្នេះ​ថា «ជិតមកដល់ឆ្នាំថ្មីរួចទៅហើយ! ឆ្នាំនេះយើងនឹងធ្វើអ្វីថ្មី សាមគ្គីភាពក្នុងសហគមន៍និងគ្រួសារ “ហើយ​ឯង​ត្រូវ​ស្រឡាញ់ ដល់​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ឯង ឲ្យ​អស់​អំពី​ចិត្ត អស់​អំពី​ព្រលឹង អស់​អំពី​គំនិត ហើយ​អស់​អំពី​កំឡាំង​នៃ​ឯង» នោះ​ហើយ​ជា​បញ្ញត្ត​ទី​១ ឯ​បញ្ញត្ត​ទី​២ ក៏​បែប​ដូច​គ្នា គឺ​ថា «ត្រូវ​ឲ្យ​ស្រឡាញ់​អ្នក​ជិត​ខាង​ដូច​ខ្លួន​ឯង» គ្មាន​បញ្ញត្ត​ណា​ទៀត​ធំ​ជាង​បទ​ទាំង​២​នេះ​ទេ»។

ខណៈ​បទ​ញាក់ត្រៀមចូលឆ្នាំ​ខ្មែរ​កំពុង​វាយលុកទីផ្សារ​​ដោយ​មាន​បទ​ខ្លះ​ល្បី​ទាំង​ក្នុង​ស្រុក​និង​ក្រៅស្រុក នាយករដ្ឋមន្រ្តី​កម្ពុជា​បាន​ប្រកាស​គាំទ្រចង្វាក់សារ៉ាវ៉ាន់​សម្រាប់​រាំ​ថ្ងៃ​ចូលឆ្នាំ ហើយ​ពលរដ្ឋ​ជា​ច្រើន​ក៏​សំណូមពរ​ឲ្យ​មាន​ការ​ចូលរួម​ថែរក្សា​ចង្វាក់ប្រពៃណី​ខ្មែរ​ផង​ដែរ ដើម្បី​បន្ត​រក្សា​មរតកដូនតា៕

អត្ថបទ៖ រតនា

SHARE