នារី​ម្នាក់​ស្លៀក​សិចស៊ី​កណ្តាល​វាល ទៅ​លេង​បុណ្យ​ភូមិ​ក្នុងវត្ត​ រងការ​រិះគន់​បែកផ្សែង

763

រូប​ថត​នារី​ម្នាក់​ដែល​បាន​ស្លៀកពាក់សិចស៊ី​ខ្លាំង​ប្លែក​គេ​ឯងក្នុង​ចំណោម​មនុស្ស​រាប់​ពាន់ រាប់ម៉ឺននាក់ ពេល​បុណ្យភូមិ​នៅ​នៅ​វត្តគោក​អម្ពិលកាល​ពី​ពេលកន្លង​ទៅ​ថ្មី​នេះ បាន​រង​ការ​រិះគន់​យ៉ាង​ចាស់​ដៃ​ពី​សំណាក់​អ្នក​លេង​ហ្វេសប៊ុកថ្មីៗនេះ។

ក្នុង​នោះ​ដែរ​ទំព័រ​ហ្វេសប៊ុក​ល្បី​ខាង​អភិរក្ស​វប្បធម៌​ដូនតាខ្មែរឈ្មោះ «អាចារ្យធំ នគររាជ» បាន​សរសេរ​រិះគន់​ចំពោះ​ការ​ស្លៀក​ពាក់​បែប​នេះ ថា​មិន​គោរព​ដល់​ប្រពៃណី ពិសេស​វា​បាន​បង្ហាញ​ទង្វើ​មិន​គប្បី​ក្នុង​ទីវត្តអារ៉ាម​ដូច្នេះ ត្បិត​អី​ថា​កន្លែង​នោះ​ជា​ទីសប្បាយ​អ៊ូួរអរ​ក្តី។

ទំព័រ​ហ្វេសប៊ុក​ល្បី​មួយ​នេះ​បាន​សរសេរ​សារ​ដូច្នេះ​​ថា «បុណ្យភូមិធ្វើក្នុងវត្តស្លៀកប៉ុណ្ណឹងហើយពៅ ចុះទម្រាំបុណ្យភូមិធ្វើក្រៅវត្តវិញ មិនដឹងស្លៀកអីទេ? កន្លែងផ្សេងមិនថាទេប្អូន តែនេះទីវត្តអារាមណា។ កម្មវិធីបុណ្យភូមិសូម្បីតែមួកគេមិនអោយពាក់ផងក្នុងវត្ត»។

រូបភាព​ប្អូនស្រី​ខាង​លើ​រង​ការ​រិះគន់​បែកទឹកបែកដី​ពី​បណ្តា​អ្នក​លេង​ហ្វេសប៊ុក ដោយ​សម្អាង​ថា​​ការ​ស្លៀកពាក់​នោះ លេចលើលេចក្រោម​ពិបាក​ភ្នែក​មែនទែន ពិសេស​ក្នុង​ទីវត្តអារ៉ាម​បែប​នេះ​ទៀត៕

អត្ថបទ៖ រតនា ​