ស្ពាន​ដែក​បាឡេ​កាត់ទន្លេសាប​ជិត​បញ្ចប់​ការ​សាងសង់ ហាម​កប៉ាល់​គ្រប់ប្រភេទ​ឆ្លងកាត់ កុំ​ឲ្យគ្រោះថ្នាក់

94

ចាប់ពីថ្ងៃ​ទី ១៣ ដល់ ១៦ មេសា​ ឆ្នាំ ២០១៨ នេះ រដ្ឋបាលរាជធានី​ភ្នំពេញ ប្រកាស​ផ្អាក​មិន​ឲ្យ​កប៉ាល់​គ្រប់ប្រភេទ​ឆ្លងកាត់​ក្រោម​ស្ពានបាឡេ​​ដែល​កំពុង​សាងសង់ឡើងកាត់​ទន្លេសាប​ ជៀសវាង​មានគ្រោះថ្នាក់កើតឡើង។

​​ស្ពាន​បា​ឡេ​ឆ្លងកាត់​ទន្លេសាប​ពី​ផ្លូវជាតិ​លេខ​៥ ទៅ​​តំបន់​ជ្រោយចង្វា​នឹងត្រូវ​បញ្ចប់​ការ​​ដំឡើង​គ្រោង​ស្ពាន​បញ្ចប់ ដោយ​បច្ចុប្បន្ន​នៅសល់​ផ្នែក​កណ្តាល​ចំនួន​ពីរ​កំណាត់​​ប៉ុណ្ណោះ។ កប៉ាល់​ទាំង​ឡាយ​អាច​បើក​វៀង​តាម​គន្លង​សងខាង​ស្ពាន​ជំនួស​វិញ (ដូចរូប)។

អត្ថបទ៖ រតនា

SHARE